ភ្នំពេញ៖សមត្ថកិច្ចឃាត់ខ្លួនក្មេងប្រុសម្នាក់ដែលទើបតែអាយុ១៦ ឆ្នាំបានធ្វើសកម្មភាពចាប់រំលោភលើកុមាររីអនិតិជនតាមបណ្ដឹងម្តាយ កុមាររងគ្រោះនៅចំណុចវត្តទឹកថ្លា ភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។
សមត្ថកិច្ចបាន ឲ្យដឹងថាក្មេងប្រុសសង្ស័យមានឈ្មោះ វ៉ិត សាវុធ អាយុ១៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះលេខ៥អា ផ្លូវ២៨១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។មន្ត្រីបានបន្តថាម្តាយជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុខ្លួនជាម្តាយបានទៅចូលរួមពិធីបុណ្យសពគេនៅវត្ត ទឹកថ្លា។
ខណៈដែលគាត់រវល់ក្មេងសង្ស័យបានហៅក្មេងស្រីរងគ្រោះ ទៅបន្ទោរបង់ជាមួយ។លុះក្មេងស្រីរងគ្រោះបានស្រាតខោក្មេងសង្ស័យ បានធ្វើសកម្មភាពចាប់រំលោភតែមិនបានសម្រេចនោះទេ។
ប្រភពដដែល បានឲ្យដឹងទៀតថាពេលក្មេងស្រីត្រឡប់មកវិញត្រូវម្តាយឃើញមានឈាម ប្រឡាក់លើជើងហើយក្មេងស្រីប្រាប់ជនសង្ស័យខាងលើបានចាប់រំលោភតែ មិនបានសម្រេច។ក្រោយកើតហេតុទើបម្តាយកុមារីរងគ្រោះទៅដាក់ពាក្យ បណ្ដឹងឲ្យចាប់ក្មេងសង្ស័យមកចាត់ការតាមច្បាប់៕