ចោរ​មួយក្រុម​មហា​ថ្លើមធំ​ហ៊ាន​បើករថយន្ត​កុងតឺន័រ ទៅ គាស់​ទូ​ប្លន់​យក​សម្លៀកបំពាក់​ជិត​៣.០០០​កំ​ប្លេ​

24-June-2016 | ដោយ មែន កំសត់



 កំពង់ស្ពឺ​៖​ចោរ​មួយក្រុម​មហា​ថ្លើមធំ​ហ៊ាន​បើករថយន្ត​កុងតឺន័រ​យកទៅ គាស់​ទូ​ប្លន់​យក​សម្លៀកបំពាក់​ជិត​៣.០០០​កំ​ប្លេ នៅ​ស្រុក​សំរោង​ទង​។
​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ ជូ សារុន បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ករ​ណី​ចោរ​មួយក្រុម​បានរួម​គំនិត​គ្នា ជាមួយ​អ្នកបើករថយន្ត​បាន​បើក​កុងតឺន័រ​យកទៅ​គាស់​ទូ ប្លន់​យក​សម្លៀកបំពាក់ នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ ។​

​មន្ត្រី​អាវុធហត្ថ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មិនទាន់​ដឹង​ចំនួន​ពិតប្រាកដ​នោះទេ បាន​បើករថយន្ត កុងតឺន័រ​ដឹក​សម្លៀក​បំពាក់​ម៉ាក Puma ឆ្ពោះទៅ​កំពង់ផែ ខេត្ត​ព្រះសីហនុ ដើម្បី​គ្រោង​នាំចេញ​។ ប៉ុន្តែ​ពេល​ដល់​ខេត្តកំពង់ស្ពឺ​ក្នុង​ទឹកដី​ស្រុក​សំរោង​ទង​អ្នកបើករថយន្ត បាន​បើក​បង្ហួស​ទៅតាម​ផ្លូវជាតិ​លេខ​៤៤ ដើម្បី​គាស់​ទូ​ប្លន់​យក​សម្លៀកបំពាក់​។ ពេល​កំពុង​ធ្វើ​សកម្មភាព​នោះ​ក្រុមចោរ​ទំនង​ដឹងខ្លួន ពួកគេ​បាន​បើករថយន្ត​ចេញ​ទៅដោយ​បន្សល់ទុក សម្លៀកបំពាក់​ចាក់ចោល​នៅ​ទីនោះ ។ មន្ត្រី​អាវុធហត្ថ បាន​បញ្ជាក់ថា ពេល​ចុះ​រាប់​នោះ សមត្ថកិច្ច​រកឃើញ​មាន​សម្លៀកបំពាក់​ចំនួន​២៧០​បេ​ដែល​ក្នុង​មួយ​បេៗ​មាន ចំនួន​១១​សម្លៀកបំពាក់ សរុប​ប្រមាណ​ជិត​៣.០០០​កំ​ប្លេ ។ នៅពេលនេះ កម្លាំង​សមត្ថកិច្ច​បាន និង​កំពុង​តាម​បង្ក្រាប​ក្រុមចោរ​ទាំងនោះ ដើម្បី​ចាប់​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕ -

ចំនួនអ្នកទស្សនា

    20566137

  • ថ្ងៃនេះ8531
  • ម្សិលមិញ14181
  • សប្តាហ៍នេះ8531
  • ខែនេះ123681
  • ឆ្នាំនេះ123681
  • សរុប20566137