ទំនាស់​ក្នុង​គ្រួសារ​រវាង​ម្ដាយ​និង​កូនស្រី រឿង​ផ្លូវ​បួន​ម៉ែត្រ នាំ​ឲ្យ​ម្ដាយ​យក​ថ្ម​ចាក់​បិទផ្លូវ​ផ្ទះ​កូនស្រី​

25-June-2016 | ដោយ មែន កំសត់


​ភ្នំពេញៈ ទំនាស់​ក្នុង​គ្រួសារ​រវាង​ម្តាយ និង​កូនស្រី​២​នាក់​ដោយសារ​រឿង​ផ្លូវ​៤​ម៉ែត្រ​ដែល​ទុក​ចេញចូល​រួម ម្តាយ​ខឹង​កូន​មិន​ព្រមអោយ​លុយ​ខ្លះទៅ​គាត់​ទើបបាន​ហៅ​រថយន្ត​ដឹក​កម្ទេច​ថ្ម​០៥​រថយន្ត​មកចាក់​បាំង​ផ្លូវ​មិនអោយ​កូនស្រី​២​គ្រួសារ​នៅ​ខាងក្រោយ​ចេញចូល​។ ករណីនេះ​បង្ករ​ផ្ទុះឡើង​កាក​ពី​រសៀល​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្រុម​៥​ភូមិ​ភ្នំពេញ​ថ្មី​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ភាគី​ទំនាស់​ខាងលើ​ទី​១​ឈ្មោះ​ឡុង សើរ ភេទ​ស្រី អាយុ​៧១​ឆ្នាំ​មុខរបរ​នៅផ្ទះ​ស្នាក់នៅ​ភូមិ​ភ្នំពេញ​ថ្មី​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​(​ម្តាយ​), ភាគី​២​ឈ្មោះ​ស្វាយ គឹមហុង ភេទ​ស្រី​អាយុ​៤៩​ឆ្នាំ មុខរបរ​មេផ្ទះ​និង​ឈ្មោះ​ស្វាយ គឹម​ហៀ​ង ភេទ​ស្រី អាយុ​៤៤​ឆ្នាំ​មុខរបរ​មេផ្ទះ​(​កូនស្រី​២​នាក់​)​។​
​តាម​សំដី​ស្ត្រី​ជា​ម្តាយ​បានអោយដឹងថា ដី​ខាងលើ​គឺ​គាត់​បាន​ពុះ​ចែក​កូនៗ​គាត់​ម្នាក់​១​ឡូៗ​តាំងពី​ឆ្នាំ​២០០៤​មក​ម្លេះ​(​កូនស្រី​៣​នាក់​) ដោយមាន​ផ្លូវ​រួម​ប្រវែង​៤​ម៉ែត្រ​តែ​ក្រោយមក​ដោយសារ​គាត់​ចាស់​ទៅហើយ​មិនដឹង​រក​អ្វី​ទើប​គាត់​បានទាមទារ​កូន​ណា​មាន​មនោសញ្ចេតនា​នឹង​ង​គាត់ សុំ​លុយ​ខ្លះ​លើផ្លូវ​ដើរ​រួម​ខាងលើ តែ​កូនស្រី​២​នាក់​ខាងលើ​មិន​ព្រមអោយ​គាត់​ទើប​គាត់​បិតផ្លូវ​មិនអោយ​ចេញចូល​ទៅ​។​

​ចំណែក​ស្ត្រី​ជា​កូន​ទាំង​២​នាក់​វិញ បាន​ប្រាប់ថា តាមពិតទៅ​ដី​ខាងលើ​គឺ​ត្រូវបាន​ឳ​ពុក​ម្តាយ​គាត់​បែងចែក​អោយ​ម្នាក់​១​ឡូ​មែន​តាំងពី​ឳ​ពុក​គាត់​មិនទាន់​ស្លាប់​ម្លេះ ដោយ​កាលនោះ​បែងចែក​៤​ឡូរ​គឺ​គាត់​៣​នាក់​ជា​កូន​១​ម្នាក់​១​ឡូរ​និង​ម្តាយ​ឳ​ពុក​គាត់​មួយ​ឡូ​រដែរ​តែ​ក្រោយពី​ឳ​ពុក​គាត់​ស្លាប់ទៅ​ម្តាយ​បាន​លក់​ចំណែក​របស់គាត់​ទៅហើយ​ក្រោយ​បាន​លុយ​គាត់​ទៅ​នៅ​ជាមួយ​កូនច្បង​ដែក​មាន​ដី​ឡូរ​ជាប់​គ្នា​រហូតមកដល់​សព្វថ្ងៃ​។​

​ស្ត្រី​ខាងលើ​បាន​ប្រាប់ទៀតថា ដើមឡើយ​ចេញពី​រឿង​រុះរើ​ទ្រុងមាន់​ចាស់​មួយ ដែល​ពុក​អស់​ទៅហើយ​ដែល​ម្តាយ​បានដាក់​ម្ខាង​ផ្លូវចេញចូល​ដោយ​គាត់​ឃើញ​ដូច្នេះ​បាន​ទៅ​បោសសំអាត​ចេញ​ដើម្បីអោយ​ស្រឡះ​ផ្លូវ​ធ្វើអោយ​ម្តាយ​គាត់​ខឹង​ថា​ចេះ​ប៉ះពាល់​របស់គាត់​ដោយសារ​ខឹង​កូន នឹង​បាន​យក​ឈើ​មក​បាំង​ផ្លូវ និង​ចាក់​កម្ទេច​ថ្ម​មក​បាំង​ផ្លូវ​មិនអោយ​ពួកគាត់​០២​គ្រួសារ​ចេញចូល​តាំងពី​រសៀល​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦​មក​ម្លេះ ហើយ​គាត់​ក៏​ទៅប្តឹង​អាជ្ញាធរ​សង្កាត់​ជួយ​អត្ត​រាគ​មន៍​រហូតដល់​រសៀល​ខាងលើ​អាជ្ញាធរ​មូលដ្ឋាន​បាន​ឈួ​ស​ឆាយ​បើកផ្លូវ​ចេញចូល​វិញ​ទើប​មានទំនាស់​គ្នា​តឹង​ស​សៃ​ករ​ប៉ុន្តែ​មិនមាន​ប្រើ​ហិង្សា​ឡើយ​។​

​ក្នុងករណីនេះ​កូន​ស្ត្រី​ទាំង​២​នាក់​បាន​ប្រាប់ថា ម្តាយ​គាត់​បាន​ទារលុយ​ពួកគាត់​២​នាក់​ម្នាក់​១.៥០០​ដុល្លា ២​នាក់​ស្មើ​៣.០០០​ដុល្លារ ហើយ​ពួកគាត់​បាន​អោយទៅ​ម្តាយ​ជា​តំណាក់កាល​ម្តង​បន្តិចៗ​អស់​១.៤០០​ដុល្លា​ហើយ​តែ​ក្រោយមក​ម្តាយ​គាត់​បាន​ប្រាប់ថា​គាត់​មិនបាន​ទទួល​លុយ​ខាងលើ​ទេ​។​
​ដោយឡែក​អាជ្ញាធរ​វិញ​បាន​ប្រាប់ថា ក្រោយពី​ឃើញ​សភាពការណ៍​បែបនេះ​ខាង​អាជ្ញាធរ​បាន​ដក​សារ​ស័​រ​ចេញ​វិញ​រងចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ​ម្តងទៀត​៕

ចំនួនអ្នកទស្សនា

    20566227

  • ថ្ងៃនេះ8621
  • ម្សិលមិញ14181
  • សប្តាហ៍នេះ8621
  • ខែនេះ123771
  • ឆ្នាំនេះ123771
  • សរុប20566227