ក្រឡាប់​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍​របួស​ច្រើន​នាក់​

25-June-2016 | ដោយ មែន កំសត់


​បន្ទាយ​មាន​ជ័​យៈ ភ្ញៀវ​ទេសចរណ៍​ច្រើន​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ដោយសារ​ក្រឡាប់​រថយន្ត​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ នា​វេលា​ម៉ោង​៣៖២០​នាទី រសៀល​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​ក្រោយ​កើតហេតុ អ្នកបើកបរ​រត់គេច​ខ្លួន ហើយ​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់ រងរបួស​ធ្ងន់ ដែលជា​ជនជាតិ​ចិន ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត និង​អ្នករងរបួស​ស្រាល​ច្រើន​នាក់​ទៀត​។​
​រថយន្ត​ដែល​ក្រឡាប់​នោះ ជា​រថយន្ត​ប្រភេទ​២៤​កៅអី ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ៣A-១២៨៥៕

ចំនួនអ្នកទស្សនា

    21267147

  • ថ្ងៃនេះ2801
  • ម្សិលមិញ6021
  • សប្តាហ៍នេះ35221
  • ខែនេះ40061
  • ឆ្នាំនេះ824691
  • សរុប21267147