កម្លាំង​នគរបាល ចាប់ខ្លួន​ស្មៀន​សង្កាត់​ច្រាំង​ចំរេះ​២ បញ្ជូនទៅ​តុលាការ ពីបទ​រំលោភ​លើ​សេចក្ដីទុកចិត្ត

25-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ស្មៀន​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន និង​បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​ពីបទ រំ​លោទ​លើ​ទំនុកចិត្ត នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។ មន្ត្រីនគរបាល បានឱ្យដឹងថា ជនជាប់សង្ស័យ​ខាងលើ មានឈ្មោះ ជិន សត្យា អាយុ​៤២​ឆ្នាំ មុខរបរ​ជា​ស្នៀ​ន​សង្កាត់ ស្នាក់​នៅផ្ទះ លេខ​៤៤៧B ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​។​

​ទាក់ទិន​នឹង​ការចាប់​ឃាត់ខ្លួន​នេះ បានធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ យោងទៅលើ​ពាក្យបណ្តឹង​របស់​មេធាវី​ម្នាក់ បាន​ប្តឹង​ចោទប្រកាន់​ស្មៀន​សង្កាត់​ច្រាំង​ចំរេះ​២ ពីបទ​រំ​លោទ​លើ​សេចក្ដីទុកចិត្ត ដែល​បាន​បោក​យក​ទឹកប្រាក់ ចំនួន​៤,៥០០​ដុល្លារ​។​
​មន្ត្រីនគរបាល បាន​បន្ថែមទៀតថា កាលពី​អំឡុង​ចុងឆ្នាំ​២០១៤ លោក​មេធាវី​បានទទួល​ការពារ​រឿងក្តី​ព្រហ្មទណ្ឌ ចំនួន​២​រឿង ដែលមាន​កូនក្តី​៥​នាក់ តម្លៃ​សេវា​មេធាវី​ការពារ​ក្តី​រឿង​ព្រហ្មទណ្ឌ​នោះ ក្នុង​ម្នាក់​ចំនួន​១,១០០​ដុល្លារ សរុប​៥​នាក់ ស្មើនឹង​៥,៥០០​ដុល្លារ ហើយ​នៅពេល​កូនក្តី​ពឹងពាក់ ឲ្យ​ជួយ​កា​ពារ​រឿង​ព្រហ្មទណ្ឌ​នោះ ហើយ មាន​តំណាង​កូនក្តី​៥​នាក់ បាន​សុំ​បង់​សេវា​មេធាវី​មុន ត្រឹមតែ​១,០០០​ដុល្លារ​សិន​ទេ ហើយ​ប្រាក់​ដែល​នៅសល់​៤,៥០០​ដុល្លារ​ទៀត និង​សន្យា​បង់​តាម​ក្រោយ នៅពេល​ដំណើរការ​ក្តី មាន​ភាពរលូន​ទៅមុខ​។​

​ក្រោយមក​រឿងក្តី​នោះ ក៏​សម្រេចបាន​ដោយ​ជោគជ័យ មេធាវី​ជាប់រវល់​បេសកកម្ម ទៅតាម​បណ្តា​ខេត្ត បាន​ពឹងពាក់​ឱ្យ​លោក ជិន សន្យា ជា​ស្មៀន​សង្កាត់​ច្រាំង​ចំរេះ​២ ដែលជា​អ្នក​រាប់អាន​គ្នា និង​ជា​អ្នក​មានផ្ទះ​នៅក្បែរ​កូនក្តី​ផង​នោះ ឲ្យ​ជួយ​ទទួលយក​ប្រាក់​ថ្លៃ​សេវា​ការពារ​ក្តី ពី​កូនក្តី​ដែល​នៅសល់​ចំនួន​៤,៥០០​ដុល្លារ​ទុក​ឲ្យ​ផង​។​
​ក្រោយពេល​លោក​ស្មៀន​សង្កាត់ បានទទួល​ប្រាក់​ពី​កូនក្តី​គ្រប់​ចំនួន​ហើយ លោក ជិន សត្យា មិនបាន​ប្រគល់​ប្រាក់​នោះ ទៅ​ឲ្យ​មេធាវី​ជាដើម​បណ្តឹង​ទេ ថែមទាំង​គេចវេស​មិន​ព្រម​សង​ទៀតផង បានជា​មេធាវី​ដាក់ពាក្យ​បណ្តឹង​ទៅ​សមត្ថកិច្ច ឲ្យ​ជួយ​ចាត់ការ​តាមផ្លូវ​ច្បាប់ ទើបបាន​ជាមាន​ការចាប់​ខ្លួន ប្រគល់ជូន​តំណាង​អយ្យការ​អម​សាលាដំបូង ធ្វើតាម​នីតិវិធី​។ ពេល​បាន​ទៅដល់​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ស្មៀន​សង្កាត់​រូបនេះ បាន​ប្រាប់ថា លោក​គ្មាន​ប្រាក់​សង​ទៅ​ដើមបណ្តឹង ដើម្បី​ធានា​ខ្លួន​ឲ្យ​រួច​ផុតពី​ការចោទប្រកាន់ ឬ ដល់​ដំណាក់​ការឃុំខ្លួន​នោះទេ​។​

​ក្រោយពី​សាកសួរ នៅ​រសៀល​ថ្ងៃ​ដដែល​នោះ តំណាង​អយ្យការ​អម​សាលាដំបូង លោក ស្រី ម៉ា​នី បានសម្រេច​ធ្វើការ​ចោទប្រកាន់​ស្មៀន​សង្កាត់​ច្រាំង​ចំរេះ​២ ពីបទ​រំលោភ​លើ​សេចក្ដីទុកចិត្ត និង​បាន​ស្នើសុំ​ទៅ​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​លោក ជិន សត្យា បទ​ចោទ​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង​ជា​ធរមាន​៕

ចំនួនអ្នកទស្សនា

    20564517

  • ថ្ងៃនេះ6911
  • ម្សិលមិញ14181
  • សប្តាហ៍នេះ6911
  • ខែនេះ122061
  • ឆ្នាំនេះ122061
  • សរុប20564517