ខឹង​ប្រើ​សន្តិសុខ​ទៅ​ហៅ​ស្រី​ស្នេហ៍​មិនបាន ដក​កាំភ្លើងខ្លី​បាញ់​បី​គ្រាប់ នៅ​ហាង​ខារ៉ាអូខេ​វី​អាយ​ភី

25-June-2016 | ដោយ មែន កំសត់


​តាកែវ​៖ បុរស​ជា​ខ្មាន់​កំ​ភ្លើង​ម្នា​ក់បាន​ដក​កំ​ភ្លើង​ខ្លី​បាញ់ប្រហារ​បី​គ្រាប់​ទៅលើ​សន្តិសុខ ដែល​យាម​នៅ​ហាង​ខារ៉ាអូខេ​វី​អាយ​ភី​ម្នាក់ បណ្ដាល​ឲ្យ​រងរបួស​ជើង នៅ​ម៉ោង ២​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ហាង​ខារ៉ាអូខេ​វី​អាយ​ភី ដែល​ស្ថិត​ក្នុងភូមិ​ស្នោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ​។​

​ឧ​ត្ត​ម​សេនីយ៍​ត្រី សួន ផុន ស្នងការរង​ទទួលបន្ទុក​កណ្ដាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​ខេត្តតាកែវ​បាន​ថ្លែងប្រាប់ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ថា ជនសង្ស័យ ដែល​បាញ់ប្រហារ​ទៅលើ​សន្តិសុខ​វី​អាយ​ភី មានឈ្មោះ ហ៊ី បូរ៉ា អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​នៅ​ម្ដុំ​សន្ធ​មុខ រាជធានី​ភ្នំពេញ និង​មានមុខ​របប​មិន​ច្បាស់លាស់​។ ដោយឡែក​បុរស​ជា​សន្តិសុខ​ដែល​រងគ្រោះ​មានឈ្មោះ រ៉ូ​យ បារាំង អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​ពាំង​សាលា សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ​។​

​បើតាម​លោក​ស្នងការរង​នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​មកកាន់​ខា​រា​អូ​ខេ​វី​អាយ​ភី ហើយ​បាន​ប្រើ​សន្តិ​ខុស​ឲ្យ​ទៅ​ហៅ​ស្រី​ស្នេហ៍​របស់ខ្លួន ដែល​ធ្វើការ​នៅ​ខា​រា​អូ​ខេ​នេះ ក៏ប៉ុន្តែ​សន្តិសុខ​បាន​ឆ្លើយថា ដល់​ម៉ោង​ដេក​ហើយ​ហៅ​មិន​បានទេ ពេលនោះ​ជនសង្ស័យ​ខឹង​ក៏​ដើ​ចូល​ទៅមុខ​ហាង​ដក​កាំភ្លើងខ្លី​K៥៤ បាញ់​សំដៅ​ទៅលើ​សន្តិសុខ​ចំនួន ៣​គ្រាប់ តែ​ផ្ទុះ​តែ​ពី​គ្រាប់​បណ្ដាល​ឲ្យ​ត្រូវចំ​ជង្គង់​ជនរងគ្រោះ​មួយគ្រា​ប់​បៀម​គ្រាប់​នៅ​និង​ជង្គង់​តែម្ដង​។​
​ក្រោយ​បាញ់ប្រហារ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​។ បច្ចុប្បន្ន​ជនរងគ្រោះ​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ​៕

ចំនួនអ្នកទស្សនា

    20566247

  • ថ្ងៃនេះ8641
  • ម្សិលមិញ14181
  • សប្តាហ៍នេះ8641
  • ខែនេះ123791
  • ឆ្នាំនេះ123791
  • សរុប20566247