ខេត្តបាត់ដំបង ៖ ស្ត្រីជើងខែងម្នាក់ ឈ្មោះប៉ាង ស៊ីណា អាយុ៣៥ឆ្នាំ មានមុខរបរធ្វើម្ហូបការ កាលពីថ្ងៃទី២៤ មិថុនា ត្រូវបានសមត្ថកិច្ចស្វាគមន៍ចាប់ខ្លួន ពីភូមិថ្មី ឃុំត្រាង ស្រុកកំរៀង បញ្ជូនមកសាលាដំបូងខេត្តរួចហើយ ជាប់ចោទពីបទជេរប្រមាថសម្តេចតេជោ ហ៊ុន សែន តាមហ្វេសប៊ុករបស់ខ្លួន ។អ្នកស្រី ប៉ាង ស៊ីណា ក្នុងអាក់ខោនហ្វេសប៊ុករបស់ខ្លួនឈ្មោះ «ស៊ីណា នាគមាស» បានប្រកាសថា «សម្តេចតេជោ ហ៊ុន សែន ស្លាប់ហើយ ដោយធ្លាក់យន្តហោះ សូមឱ្យប្រជាពលរដ្ឋចូលរួមអបអរ» ដែលជាការប្រមាថដល់អាយុជីវិតរបស់ថ្នាក់ដឹកនាំ
ប្រទេស ។
មកដល់ម៉ោងនេះនារសៀលថ្ងៃទី២៥ មិថុនា ២០១៦ នៅមិនទាន់ដឹងថា តើស្ត្រីមាត់ដាច ប៉ាង ស៊ីណា ជួបវាសនាបែបណានៅឡើយទេ ព្រោះអយ្យការអមសាលាដំបូង កំពុងសួរចម្លើយនៅឡើយ ។អ្នកសង្កេតការណ៍យល់ថា ស្ត្រីម្នាក់នេះ ពិតជាសាងបាបកម្មដោយខ្លួនឯង សុខៗយកឈើរុកខ្លួនឯងឱ្យចេញឈាម ដែលគ្មានអ្នកណាអាណិតគាំទ្រឡើយ ៕