ស្រះកែវ-ថៃ៖ដុំឈើគ្រញូងល្អៗបំផុត ហើយមានសរសេរអក្សរខ្មែរពីលើដើម្បីសម្គាល់ត្រូវបែកការណ៍ទៀតហើយ។ នោះគឺដោយសាររថយន្តនីសាន់១បាំងកន្លះពណ៌ខ្មៅរបស់ថៃ១គ្រឿងបាន ក្រឡាប់ក្នុងខេត្តប្រាជីនបុរី ប្រទេសថៃ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ហើយក្អួតខ្ចាយចេញឈើគ្រញូង៣០ដុំ។
សូមបញ្ជាក់ថាប្រទេសក្នុងតំបន់អាស៊ានចាត់ទុកបទល្មើសព្រៃឈើជាបទល្មើស ឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់។សារព័ត៌មានក្នុងស្រុករបស់ថៃបាន ផ្សាយថារថយន្តនោះទំនងជាបើករត់គេចពីការតាមចាប់របស់សមត្តកិច្ច ថៃ ហើយជ្រុលទៅបុកបង្គោលភ្លើង១ដើមបាក់ដល់ដី។ សារព័ត៌មានថៃផ្សាយថាសាក្សីបានឃើញមនុស្ស២នាក់បើកទ្វាររត់ចេញពី ក្នុងរថយន្តគេចខ្លួនចោលរថយន្តនិងឈើគ្រញូងនៅកន្លែងកើតហេតុ ក្រោយពីកើតហេតុ។
វេបសាយថៃនោះនិយាយទៀតថាតម្រួតថៃនិង មន្ត្រីជំនាញព្រៃឈើចុះមកត្រួតពិនិត្យកន្លែងកើតហេតុដោយឃើញក្នុង រថយន្តនោះមានដឹកផ្ទុកឈើគ្រញូងក្រាសៗមុខធំនិងប្រភេទល្អបំផុត( ដែលត្រូវប៉ាន់)ចំនួន៣០ដុំឬអាចតម្លៃរាប់ម៉ឺនដុល្លារ។
មន្ត្រីព្រៃឈើថៃប្រាប់សារព័ត៌មានថាឈើគ្រញូងទាំងនោះអាចត្រូវបាន ឈ្មួញអោយអ្មកស៊ីឈ្នួលជាជនជាតិខ្មែរនិងថៃកាប់និងដឹកចេញពីតំបន់ អភិរក្សព្រៃឧទ្យានជាតិប៉ាងស៊ីដាក្នុងខេត្តស្រះកែវ(ព្រំប្រទល់ចេ ត្តប្រាជីនបូរីនិងនគរនាយក)ហើយជួញដូរខុសច្បាប់ដឹកឆ្លងដែនចូល តាមច្រករបៀងមកកាន់ប្រទេសកម្ពុជា ។ ប៉ុន្តែជួបគ្រោះថ្នាក់ក្រឡាប់រថយន្តចឹងទើបបែកការណ៍។
អាជ្ញាធរថ្នាក់លើបានខឹងសម្បារយ៉ាងខ្លាំងហើយបញ្ជារអោយស៊ើបអង្កេត សម្ងាត់ជាងមុនដើម្បីរកមន្ត្រីកងកម្លាំងសមត្ថកិច្ចនិងពលរដ្ឋថៃ ណាខ្លះដែលព្រហើនឃុបឃិតអោយមានការលួចកាប់និងនាំឈើក្រញូងបែបនោះមក កម្ពុជាតទៅទៀត។ឈើគ្រញូងនិងរថយន្តម៉ាកនីសាន់ត្រូវបានមន្ត្រី ជំនាញព្រៃឈើថៃស្ទូចយកមករក្សាទុកនៅអង្គភាពព្រៃឈើវ៉ាងណាំសៃដើម្បី ទុកចាត់ការតាមផ្លូវច្បាប់។
មន្ត្រីព្រៃឈើនិងបរិស្ថានថៃ ព្រមាន តែមានការសោកស្តាយថា:"ទោះបីជាបទល្មើសព្រៃឈើត្រូវបានប្រទេសក្នុង តំបន់អាស៊ានចាត់ទុកថាជាបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ក៏ដោយ ក៍ជនទុច្ចរឹតនៅតែហ៊ានលួចប្រព្រឹត្តិ"។
សូមរំលឹកថា កាលពីខែឧសភាថៃធ្លាប់ចាប់កម្មករជនាតិខ្មែរនិងរឹបអូសឈើក្រញូង រាប់រយដំម៉ាស៊ីនត្រង់ស៊ីន័រដែលត្រូវគេលួចកាប់ក្នុងឧទ្យានប៉ាង ស៊ីដានៅខេត្តស្រះកែវ ប្រាជីនបូរីនិងនគរនាយកនេះ៕