ខេត្ត បន្ទាយមានជ័យ ៖សូមមេត្តាប្រុង ប្រយ័ត្តចំពោះសត្វ ឆ្មា គឺវាអាចធ្វើអោយមនុស្សស្លាប់បាន ប្អូនប្រុសម្នាក់នេះរស់នៅភូមិ ព្រៃមាន់ ឃុំ រហាល ស្រុក ព្រះនេត្យព្រះ ខេត្ត បន្ទាយមានជ័យ ករណីនេះបើយោងតាមការរៀបរាប់របស់គ្រុមគ្រួសារបាឲ្យដឹងផងដែរថា៖ក្មេងប្រុសម្នាក់នេះចូលចិត្តចាប់ឆ្មាលេងជារៀងរាល់ថ្ងៃ និងយកមកឱបថើបនៅនឹងខ្លួន ពេលខ្លួនមកពីសាលារៀន វិញគឺស្រវា ឱបឆ្មា មុននឹងវត្ថុអ្វី ស្រាប់តែនៅថ្ងៃទិ០១មិថុនា ឆ្មា បានខាំចំដៃបណ្ដាលឲ្យចេញឈាម ប្អូនប្រុសបានប្រាប់ម្ដាយ ម្ដាយបានយកថ្នាំនិងប្រេងកូឡាលាប ដោយមិនរវីរវល់រួៈពេល៧ថ្ងៃ ស្រាប់តែដៃនោះចេះតែហើម ហើយសភាពកុមារ ចេះតែរងារក្ដៅ ញាក់ចាប់ និយាយរវោះរវាយ ក៏បាននាំកូនទោចាក់វ៉ាក់សាំង ពេទ្យមិនចាក់ថ្នាំអ្វីទេគ្រាន់តែឲ្យថ្នាំលេបបំបាត់ការឈឺចាប់ហើយបានឲ្យទៅរកថ្នាំបុរាណព្យាបាលដោយពេទ្យបានបញ្ជាក់ថាសភាពដូចជាកើតពឹស រហូតដល់២សប្ដាហ៍ការមើលថែរបស់គ្រូថ្នាំនៅតែមិនស្បើយទើមនាំមកពេទ្យនៅខេត្តចៃដន្យពេទ្តបាននិយាយថាពឹសបានលុកលុយចូលសរសៃឈាមនិងខួរក្បាលហើយ បើពេទ្យមើលជាក៏មិនប្រាកដថាជាមនុស្សមានសតិគ្រប់ដែរនិងក្លាយជាសរសៃប្រសាទ ។
ក្រុមគ្រួសារក៏បានរៀបរាប់ទាំងក្ដុកក្ដួលថាមិននឹកស្មានថាសត្វឆ្មានេះចង្រៃយ៉ាងនេះ ដោយទ្រាំនឹងការឈឺចាប់ពេក និងពឹសរើម្ដងៗធ្វើឲ្យគ្រូពេទ្យនិងក្រុមគ្រួសារខិតខំរិះរកគ្រប់ស្ដេចថ្នាំព្យាបាលតែទោះជាយ៉ាងណាក៏មិនអាចជួយបានឡើយហើយយមរាជបានឆក់ជីវិតក្មេងប្រុស
ដែលសត្វ (ឆ្មា) ខាំកាលពីថ្ងៃទី ០១មិថុនា២០១៦ ស្លាប់ ថ្ងៃទី ២៣មិថុនាឆ្នាំ.២០១៦ . យ៉ាងអណោធ អធម៕