ចោរប្លន់​ម៉ូតូ​ពី​ស្ត្រី​ម្នាក់​បុរស​ម្នាក់ទៀត​រត់​មក​មើល​ត្រូវ​ក្រុមចោរ​បាញ់​របួស​

26-June-2016 | ដោយ មែន កំសត់


 ព្រះសីហនុ​៖​ចោរ​បាន​ប្លន់​ម៉ូតូ​ពី ស្ត្រី​ម្នា​ក់នៅ​ក្រុងព្រះសីហនុ​ឯ​បុរស​ម្នាក់ទៀត​ក៍​រត់​មក​មើល​ហាក់ មានបំណង​ចង់​ជួយ​អន្តរាគមន៍​តែ​ត្រូវ​ក្រុមចោរ​បាញ់​មួយ​គ្រាប់​ឲ្យ​របួស ជើងឆ្វេង​។​ហេតុការណ៍​បានកើត​ឡើង​ស្ថិតនៅ​ម្តុំ​ក្បែរ​ស្ពាន​អូរ​សំអាត ក្រុមទី​១៣​ភូមិ​១​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​កាលពី​យប់​រំលង​អា​ធ្រា ត្រ​ចូល​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៦​។​

​មន្ត្រីនគរបាល​បាន​ឲ្យ ដឹងថា​មាន​ករណី​ប្លន់​យក​ម៉ូតូ​ពី​ស្ត្រី​ម្នាក់​បានសម្រេច​ដោយ​ក្នុង​ហេតុ នោះ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ដែលជា​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​គ្នា​រងរបួស ជើង​ខាងឆ្វេង​ដោយសារ​ក្រុមចោ​បាញ់​មួយ​គ្រាប់​ក្នុងពេល​បុរស​នោះបាន​ចេញពី ក្នុងផ្ទះ​មក​មើលឃើញ​ហេតុការណ៍​ដោយ​ចៃដន្យ​នេះ​ហាក​មានបំណង​ជួយ​អន្តរាគមន៍ ។​

​ចំណែក​ស្ត្រី​រងគ្រោះ​ដែល​ត្រូវ​ចោរប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ ១២៥​ពណ៌​ខ្មៅ​សេរី​២០១៦​នោះ​ពុំមាន​គ្រោះថ្នាក់​អ្វី​ទេ​។​ស្ត្រី​រងគ្រោះ ដែល​ត្រូវ​ចោរប្លន់​មានឈ្មោះ​លឹម​មុំ​អាយុ​២៤​ឆ្នាំមាន​ទីលំនៅ​ក្បែរ​កន្លែង កើតហេតុ​។​បុរស​ដែល​រងរបួស​ដោយ​គ្រាប់កាំភ្លើង​របស់​ក្រុមចោរ​ឈ្មោះ​ពល​សា មាន​អាយុ​២៣​ឆ្នាំ​។​

​ជនរងគ្រោះ​បាន​និយាយថា​នៅពេល​កើតហេតុ​ខ្លួន បានឮ​សម្លេង​ម៉ូតូ​ឈប់​នៅក្បែរ​ផ្ទះ​មាន​សម្លេង​ស្រី​និង​ប្រុស​ស្មានថា​ជា សម្លេង​គូសង្សារ​ណាមួយ​ក៏​ចេញមក​មើល​។​ប៉ុន្តែ​ពេល​បើកទ្វារ​ដើរ​ផុតពី​ផ្ទះ បន្តិច​ក៏ត្រូវ​បាន​គេ​បាញ់​មកលើ​ខ្លួន​តែម្តង​ក្រោយមក​ទើប​ដឹង​ជា ក្រុមចោរ​កំពុង​ប្លន់​ម៉ូតូ​។​

​ក្រោយ​កើតហេតុ​ប្រមាណ​ជិត​កន្លះ ម៉ោង​ស្ត្រី​រងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុ​សិ៍្ត​នគរបាល​រដ្ឋបាល សង្កាត់​លេខ​៣​។​ឯ​ជនរងគ្រោះ​របួស​ជើង​កំពុង​សង្គ្រោះ​នៅ មន្ទីរពេទ្យបង្អែក​ខេត្ត​។​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​លោក​ឧ​ត្ត​ម សេនីយ៍​ជួនណា​រិន្ទ​បាន​បញ្ជាក់ថា​នៅពេលនេះ​កម្លាំង​ជំនាញ​របស់លោក បាននិងកំពុង​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ចិត្ត​ទុកដាក់ ដើម្បី​តាម​ចាប់​ជនសង្ស័យ​៕

ចំនួនអ្នកទស្សនា

    20566467

  • ថ្ងៃនេះ8861
  • ម្សិលមិញ14181
  • សប្តាហ៍នេះ8861
  • ខែនេះ124011
  • ឆ្នាំនេះ124011
  • សរុប20566467