កោះកុង៖សមត្ថកិច្ចនគរបាលក្រុង ខេមរភូមិន្ទខេត្តកោះកុងបានឃាត់ខ្លួនបុរសម្នាក់តាមពាក្យបណ្តឹងរបស់ ប្រពន្ធជាម្តាយក្មេងស្រីរងគ្រោះពីបទរំលោភកូនដើមតាំងពី ខេត្តកំពង់ចាមរហូតមកដល់ខេត្តកោះកុង។ហេតុការណ៍នោះបានកើតឡើងនៅភូមិ៣ សង្កាត់ស្មាច់មានជ័យក្រុងខេមរភូមិន្ទ ខេត្តកោះកុងកាលពីយប់ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៦។
លោកមីន រស្មីអធិការរងក្រុងខេមរភូមិន្ទបានឲ្យដឹងថាក្រោយពីទទួលបាន ពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះភ្លាមលោកបានចាត់កម្លាំងចុះជួយ ក្មេងស្រីរងគ្រោះឲ្យរួចផុតពីក្នុងបន្ទប់ដោយសុវត្តិភាពហើយ ធ្វើការឃាត់ខ្លួនជនសង្ស័យជាឪពុកចុងបានភ្លាមៗដែរ។លោកមីនរស្មីបាន បន្តថាជនសង្ស័យជាឪពុកចុងជាជនល្មោភកាមមានឈ្មោះ ឡោ សារាយ អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅ ភូមិគោកព្រីង ស្រុកចំការលើ ខេត្តកំពង់ចាម មានមុខរបរលក់ការ៉េម។ម្តាយក្មេងស្រីរងគ្រោះឈ្មោះ គ្រឿង វាសនា អាយុ៣៥ឆ្នាំ ។ ចំណែក ក្មេងស្រីរងគ្រោះ ឈ្មោះ យ.ឧ.ស អាយុ១៥ឆ្នាំ មានមុខរបរលក់ស្រាបៀរនៅក្លិបកំសាន្តអ៊ិចស្តារ។
លោកបានបន្តថាក្រោយពីធ្វើការសាកសួរឪពុកជាជនសង្ស័យបានឆ្លើយ សារភាពថាខ្លួនពិតជាបានប្រព្រឹត្តមែនតាំងពីក្រុមគ្រួសាររស់នៅ ខេត្តកំពង់ចាមរហូតមកដល់ខេត្តកោះកុង។ក្មេងស្រីរងគ្រោះបានប្រាប់ សមត្ថកិច្ចថាឪពុកចុងនាងបានចាប់នាងរំលោភតាំងពីអាយុ១៤ឆ្នាំមក ម្លេះតាំងពីខេត្តកំពង់ចាមរហូតដល់មករស់នៅខេត្តកោះកុង។
ទង្វើដ៍ អាក្រក់របស់ឪពុកចុងគឺរាប់ភ្លេចឲ្យតែម្តាយមិននៅផ្ទះហើយគំរាមបើ បែកការអាករសម្លាប់ទាំងម្តាយនិងកូនទើបនាងលាក់ម្តាយរហូតខ្លាច ឪពុកចុងសម្លាប់ម្តាយនិងខ្លួន។ដល់មានផ្ទៃពោះមួយខែទើបបែកការហើយ ទ្រាំលែងបានអំពើឃោឃៅទើបប្រាប់ម្តាយ។
ក្មេងស្រីប្រាប់ សមត្ថកិច្ចទៀតថានៅយប់ថ្ងៃទី២៥ខែមិថុនា២០១៦នេះឪពុកចុងបានចាប់នាង ឲ្យចូលបន្ទប់ហើយដេញឲ្យម្តាយទៅទិញកាតទូរស័ព្ទប្រុងចាប់រំលោភ ទៀតតែម្តាយដឹងសកម្មភាពមុនបានទៅប្តឹងសមត្ថកិច្ចតែម្តង។ចំពោះករណី ខាងលើសមត្ថកិច្ចកំពង់កសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅ ស្នងការដ្ឋានខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕