ភ្នំពេញ៖ស្ត្រីម្នាក់បានមកដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លាប្តឹងចោទប្រកាន់ពី ប្តីដែលពួកខ្លួនរស់នៅជាមួយគ្នាជាងពីរឆ្នាំដោយមិនបានរៀបការនោះ លួចយកកូនតូចអាយុ១ខួប៩ខែទៅបាត់កាលពីថ្ងៃទី២៦មិថុនា២០១៦។
សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីដើមបណ្តឹងឈ្មោះសេងទឹកថ្លាអាយុ២០ ឆ្នាំជាចុងភៅនៅអង្គការភាពញញឹមនៃកុមារស្នាក់នៅក្នុងភូមិស្លែង រលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។រីឯប្តីដែលស្ត្រីខាងលើអះអាងថា លួចយកកូនទៅបាត់នោះឈ្មោះ កង មករា អាយុ២៣ឆាំ្ន ។
បើតាម ការរៀបរាប់របស់ស្ត្រីឈ្មោះសេងទឹកថ្លាបានឲ្យដឹងថានាងនិងប្តី បានរស់នៅជាមួយគ្នាជាងពីឆ្នាំមកហើយដោយមិនបានរៀបការនោះទេ។ពេលបាន គ្នាគឺខ្លួនបានទៅរស់នៅជាមួយម្តាយក្មេកនៅឯខេត្តតាកែវ។
ប្រភពបានបន្តថាប៉ុន្តែដោយសារម្តាយក្មេកនិងក្រុមគ្រួសារខាងប្រុស មិនពេញចិត្តក៍បាននាំគ្នាមករស់នៅភ្នំពេញក្នុងភូមិសាស្ត្រខាងលើរហូត ទទួលបានចំណងដៃកូនប្រុសម្នាក់។លុះក្រោយមកមិនដឹងមានមូលហេតុអីទេ ស្រាប់តែបី្តអត់ខាន់ស្លាបានលួចយកកូនប្រុសនោះទៅបាត់ទើបនាងមក ដាក់ពាក្យបណ្តឹងដើម្បីឲ្យសម្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវយកកូន នោះមកវិញ៕