ត្បូងឃ្មុំ៖កម្លាំងសមត្ថកិច្ចជំនាញ គយចល័តបានចាប់រថយន្តដឹកឈើប្រភេទលេខ១ចំនួនពីរគ្រឿងដែលប្រុង ដឹកឈើទាំងនោះចេញតាមច្រករបៀងទៅប្រទេសវៀតណាម។ការឃាត់បានរថយន្តនោះ នៅច្រករបៀងភូមិអូរអង្កាមឃុំចាន់មូលស្រុកមេមត់ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៦។
មន្ត្រីគយដែលបាន ចូលរួមដឹកនាំការបង្ក្រាបនេះបានអះអាងថារថយន្តពីរគ្រឿងដែលដឹកឈើ យ៉ាងច្រើននោះត្រូវបានកម្លាំងគយចល័តបានឃាត់នៅភូមិអូរអង្កាមឃុំ ចាន់មូលស្រុកមេមត់ខេត្តត្បូងឃ្មុំដែលសុទ្ធសឹងជាឈើលេខ១ដោយឈ្មួញ មានបំណងគេចពីការបង់ពន្ធ។
សូមបញ្ជាក់ថានាពេលកន្លងមកកម្លាំងគយ ចល័តបានធ្វើយុទ្ធនាការចាប់ឈើគេចពន្ធនៅក្នុងខេត្តត្បូងឃ្មុំនេះ ក៏ដូចជាតាមបណ្តាខេត្តមួយចំនួន ជាបន្តបន្ទាប់ផងដែរ៕