មិន​បង់លុយ​តាម​ខែ​ឱ្យ បាន ចុះបង្ក្រាប​ដើម្បី​ព្រមាន​

27-June-2016 | ដោយ មែន កំសត់



​រាជធានី​ភ្នំពេញ ៖ ផ្ទះ​លក់​គ្រឿងទេស​យីហោ លី សុគន្ធា មាន​បង្កប់​កត់​ឆ្នោត​លួចលាក់​មួយកន្លែង ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ចុះបង្ក្រាប កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២៦ មិថុនា ២០១៦ ដោយ​ឃាត់ខ្លួន​អ្នក​កត់ និង​អ្នក​ជួយ​មើល​ការខុសត្រូវ​ចំនួន​
៤​នាក់ ព្រមទាំង​ដកហូត​បាន​ប្រាក់ និង​ក្រដាស​ឆ្នោត​មួយចំនួនទៀត ។​

​ផ្ទះ​កត់​ឆ្នោត​លេខ​២០០ ផ្លូវ​លេខ​៥៩៨ ស្ថិត​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​នេះ​ជា​លើក​ទី​៣ ដែល​សមត្ថកិច្ច​ចុះបង្ក្រាប​ផ្ទះ​កត់​ឆ្នោត​នេះ ខណៈដែល​ផ្ទះ​កត់​ឆ្នោត​ធំៗ​ជាច្រើន​ទៀត​នៅក្នុង​ផ្សារ​ចិន​ណាន់ និង​នៅ​ផ្សារ​ឈូក​មាស ពុំ​ត្រូវបាន​បង្ក្រាប ឡើយ ។​
​ការបង្ក្រាប​ល្បែងស៊ីសង​នេះ គឺ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ និង​មានការ​សម្របសម្រួល​ពី​លោក​អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី​ភ្នំពេញ ។​

​ស្ត្រី​ដែល​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ​លី សុគន្ធា អាយុ​៣៩​ឆ្នាំ ជា​ម្ចាស់ផ្ទះ និង​ជា​អ្នក​កត់​, ២-​ឈ្មោះ​អឿន ចិន ភេទ​ប្រុស អាយុ​២៨ ជា​ចុងភៅ​, ៣-​ឈ្មោះ​ជា សុភា អាយុ​២៨​ឆ្នាំ និង​៤-​ឈ្មោះ​ផាត់ ផា​ណុ​ត ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជា​សិស្ស ។

​លោក​វរសេនីយ៍ឯក ម៉ក់ ហុង បានឱ្យដឹងថា បន្ទាប់ពី​មាន​បទបញ្ជា​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ ឱ្យ​នគរបាល​ទាំង​១២​ខណ្ឌ យកចិត្តទុកដាក់​លើ​បញ្ហា​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព ជាពិសេស ល្បែងស៊ីសង​គ្រប់​ប្រភេទ ។
​គួរ​បញ្ជាក់ថា នៅក្នុង​ខណ្ឌ​សែន​សុខ​មាន​ល្បែង​កន្ទុយលេខ​ជាច្រើន​កន្លែង ពុំ​ត្រូវបាន​អាជ្ញាធរ និង​សមត្ថកិច្ច​ចុះបង្ក្រាប​ឡើយ​។ ការចុះ​បង្ក្រាប​ផ្ទះ​កត់​ឆ្នោត​ខាងលើនេះ ត្រូវបាន​គេ​ចោទប្រកាន់ និង​រិះគន់ថា ដោយសារតែ​មេ​ឆ្នោត​ទាំងនោះ មិន​បង់​ខែ​ឱ្យ បានជា​ចុះបង្ក្រាប រីឯ​ទីតាំង​កត់​ឆ្នោត​នៅ​ផ្សារ​ចិន​ណាន់​ជាច្រើន និង​នៅ​ផ្សារ​ឈូក​មាស បាន​ដំណើរការ​យ៉ាង​រលូន ៕​ប្រភាពៈ​កោះសន្តិភាព​

ចំនួនអ្នកទស្សនា

    20566287

  • ថ្ងៃនេះ8681
  • ម្សិលមិញ14181
  • សប្តាហ៍នេះ8681
  • ខែនេះ123831
  • ឆ្នាំនេះ123831
  • សរុប20566287