បុរស​ម្នាក់​ឌុប​ប្រពន្ធ​ពោះធំ​ទៅ​មន្ទីរពេទ្យ​ក៍​សម្រាលកូន​លើផ្លូវ​ថ្នល់​

28-June-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ឌុប​ប្រពន្ធ​មាន ផ្ទៃពោះ​៧​ខែ​តាម​ម៉ូតូ​ទៅ​មន្ទីរពេទ្យ​ព្រះកុសុម​:​ស្រាប់តែ​ប្រពន្ធ​មាន សភាព​មិន​ស្រួល​ក៍​សម្រាលកូន​នៅលើ​ចិញ្ចើមថ្នល់​តាមផ្លូវ​សហព័ន្ធ​រុស្សី ក្បែរ​និង​វិមាន​សន្តិភាព​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​កាល​ពី​យប់ រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៦​។​

​ខណ​:​ពេល​មាន ធុ​រ​:​ភ័យព្រួយ​ជាមួយ​ការជួយ​ជ្រុំ​ជ្រែង​ពី​បងប្អូន​អ្នកដំណើរ​នោះ​បុរស ជា​ប្ដី​បាន​ឲ្យ​ដឹងថា​ខ្លួន​ឈ្មោះ​នី​មុខរបរ​ជា​អ្នករត់ម៉ូតូឌុប​និង ប្រពន្ធ​ឈ្មោះ​ភី​មុខរបរ​នៅផ្ទះ​សព​ថ្ងៃ​ស្នាក់នៅ​សង្កាត់​ព្រែកលៀប​ខណ្ឌ ជ្រោយចង្វា​។​បុរស​ជា​ប្ដី​បាន​ឲ្យ​ដឹង​ទៀតថា​កាលពី​ល្ងាច​(​ថ្ងៃទី​២៧ មិថុនា​)​មុនពេល​កើតហេតុ​រូបគាត់​(​ប្តី​)​បានឃើញ​ប្រពន្ធ​ដូចជា​មាន​អាកា រៈ​ឈឺពោះ​ដោយ​សង្ស័យ​គាត់​ក៍បាន​សួរ​ទៅ​ប្រពន្ធ​ម្ដង​ជា​២​ដង​តែ​ប្រពន្ធ របស់គាត់​ក៍បាន​ឆ្លើយតប​មក​គាត់​ថា​មិន​អី​ទេ​ព្រោះ​គាត់​ពពោះ​ទើបតែ​បាន​៧ ខែ​ប៉ុណ្ណោះ​។​

​បុរស​ជា​ប្តី​បាន​បន្តថា​លុះដល់​ពេលយប់​ថ្ងៃ​ដដែល ស្រាប់តែ​ប្រពន្ធ​របស់គាត់​ក៍មាន​អាកា​រៈ​ឈឺពោះ​យ៉ាងខ្លាំង​គាត់​ប្រញាប់​យក ម៉ូតូ​ដឹក​ទៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ភា្ល​មៗ​។​ពេល​កំពុងធ្វើដំណើរ​ដ​ល់ ចំណុចកើតហេតុ​ដោយសារតែ​អាកា​រៈរ​បស់​ប្រពន្ធ​គាត់​កាន់​មិន​ស្រួល​ខ្លាំង ឡើងៗ​គាត់​បាន​ឈប់​ម៉ូតូ​នៅ​កណ្ដាលផ្លូវ​ហើយ​ដាក់​ប្រពន្ធ​របស់គាត់​ដេក នៅលើ​ផ្លូវ​ស្រាប់តែ​ប្រពន្ធ​បាន​បង្កើតកូន​តែម្តង​ដោយ​កូន​នោះ​ប្រុស​។​

​បន្ទាប់មក ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ឃើញ​ក៍​នាំគ្នា​ជួយ សម្រួល​ចរាចរណ៍​និង​ទូរស័ព្ទ​ហៅ​រថយន្ដ​សាមុយ​របស់​មន្ទីរពេទ្យ​កាលម៉ែត​មក ដឹក​ស្ដ្រី​ដែល​កំពុង​សម្រាលកូន​នោះ​យកទៅ​សង្គ្រោះ​ភ្លាមៗ​។​

 ក្រោយពេល​កើតហេតុ​រថយន្ដ​សាមុយ​របស់​មន្ទីរពេទ្យ​កាលម៉ែត​បានមក​ដឹក​ស្ដ្រី នោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដោយ​សុវត្ថិភាព​។​តែ​បុរស​ជា​ប្ដី​នៅតែមាន ការព្រួយបារម្ភ​ដោយសារ​ជីវភាព​របស់គាត់​ជួប​និង​ការលំបាក​ក្រីក្រ​គាត់ មានតែ​លើក​ម្រាមដៃ​ទាំង​១០​សូម​អង្វរ​ដល់​សម្បុរ​សជន​មេត្តាជួយ​ផ្ដល់ជំនួយ សម្បុ​រសធម៌ ដល់​រូបគាត់​ផង​៕

ចំនួនអ្នកទស្សនា

    20566207

  • ថ្ងៃនេះ8601
  • ម្សិលមិញ14181
  • សប្តាហ៍នេះ8601
  • ខែនេះ123751
  • ឆ្នាំនេះ123751
  • សរុប20566207