​តុលាការ​ប្រជាជន​កាត់ទោស​ស្ទើរ​ស្លាប់​ស្ទើរ​រស់​បន្ទាប់ពី​បើករថយន្ត​បុក​ម៉ូតូ​ហើយ​បើក​រត់

28-June-2016 | ដោយ មែន កំសត់




​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ព្រួត​វាយ​សន្លប់​ធំ ខណៈដែល​បើករថយន្ត​បុក​ម៉ូតូ​តាំងពី​ម្តុំ​វិមានឯករាជ្យ​ហើយ​ព្យាយាម​បើក​រត់ មកដល់​ជិត​ផ្សារ​ដី​ហុយ​។   ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង​នា​ម៉ោង​១១​យប់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ម្តុំ​វិមានឯករាជ្យ​ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​
   

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​នៅ​ម៉ោង​ខាងលើ​គឺមាន គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង ដោយមាន​បុរស​ម្នា​ក់បាន​បើករថយន្ត Camry បា​ឡែ​ន ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-2910 ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ាក FTR  ដែល​ជិះ​ដោយ​បុរស​២​នាក់ តែ​ពុំមាន​រងរបួស​នោះទេ​គ្រាន់តែ​ម៉ូតូ​កៀប​ជាប់​ក្រោម​រថយន្ត​តែប៉ុណ្ណោះ​។
  

ភ្លាមៗ​នោះ​អ្នកបើករថយន្ត​មិនបាន​ឈប់​ទេ​គឺ​ព្យាយាម​បើករថយន្ត​ទាំង​ជាប់ ម៉ូតូ​មកជា​មួយ ដល់​ជិត​ផ្សារ​ថ្មី​ក៏​របូត​ម៉ូតូ​ចេញពី​រថយន្ត​ហើយ​នៅតែ​ព្យាយាម​បើក​រត់ រហូតមកដល់ ផ្លូវ​៥៩៨ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ទើប​គេ​ដេញទាន់​។​
    បន្ទាប់មក​អ្នក​ដេញទាន់ និង​ប្រជាពលរដ្ឋ បាននាំគ្នា ចាប់វាយ​និង​ទាត់​ធាក់ បណ្តាលឱ្យ​សន្លប់​ស្តូក​រងរបួស​ធ្ងន់ធ្ងរ​។ ក្រោយពី​រង​បួស​ហើយ ត្រូវបាន​សមត្ថកិច្ច​ដឹក​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ភ្លាមៗ​ផងដែរ​។​
  

ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវបាន​ខាង​ចរាចរណ៍​ផ្លូវគោក​យកទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

ចំនួនអ្នកទស្សនា

    20566147

  • ថ្ងៃនេះ8541
  • ម្សិលមិញ14181
  • សប្តាហ៍នេះ8541
  • ខែនេះ123691
  • ឆ្នាំនេះ123691
  • សរុប20566147