សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បុរស​ម្នាក់​ដែល​ប៉ុនប៉ង​រំលោភ​អ្នកគ្រូ ពេទ្យ​តែ​មិនបាន​សម្រេច​

29-June-2016 | ដោយ មែន កំសត់


​ខេត្តព្រះវិហារ ៖ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បុរស​ម្នាក់​ដែល​ប៉ុនប៉ង​រំលោភ​អ្នកគ្រូ ពេទ្យ​តែ​មិនបាន​សម្រេច​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦​នេះ ស្ថិតក្នុង​ឃុំ​ត្បែង​២ ស្រុក​គូ​លេន ។

ប្រភពពី​សមត្ថកិច្ច​បា​ន​បញ្ជាក់ថា បុរស​ជា​ជនសង្ស័យ​ឈ្មោះ ហូរ សារ៉េត អាយុ​៣៣​ឆ្នាំ មុខរ​បរជាកសិករ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ចំណែកឯ​នារី​រងគ្រោះ​ឈ្មោះ បុត្រ ស៊ី​សុភា អាយុ​២៨​ឆ្នាំ ជា​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ត្បែង​២ ស្រុក​គូ​លេន ។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ករណីនេះ​កើតឡើង ខណៈ​សាច់ញាតិ​ជនរងគ្រោះ​មិន​នៅផ្ទះ ឆ្លៀត​ឳ​កាស​ល្អ​ជនសង្ស័យ​ដែល​នៅផ្ទះ​ក្បែរ​គ្នា​ដែល​ប៉ុនប៉ង​រំលោភ​នោះ ក៏បាន​កាន់​កូនកាំបិត​រួច​ឡើង​រក​នារី​រងគ្រោះ​នៅលើផ្ទះ ហើយ​គំរាម​រំលោភ ។​

​តែ​សភាពការណ៍​ពេលនោះ​កំពុងតែ​ប្រវាយប្រតប់ នារី​រងគ្រោះ​ក៏បាន​ធាក់​ជនសង្ស័យ​ត្រូវ​ដើមទ្រូង​មួយ​ជើង  ដោយ​ឃើញ​សភាពការណ៍​មិន​ស្រួល​ជនសង្ស័យ​បាន​ផាយ លោត​ចុះ​តម្រង់​ទៅផ្ទះ​ខ្លួន​បាត់ទៅ ។ បន្ទាប់ពី​កើតហេតុ ភ្លាម​នោះដែរ​ជនរងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​ជនសង្ស័យ នៅ​ប៉ុស្ដិ៍នគរបាល​ឃុំ​ត្បែង ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ ហើយ​សមត្ថកិច្ច​បានធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ និង​កសាង​សំណុំរឿង​ទៅកាន់​អធិការដ្ឋាន នគរបាល​ស្រុក​គូ​លេន ។ ក្រោយពី​ធ្វើការ​សួរចម្លើយ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប៉ុនប៉ង​រំលោភ នារី​រងគ្រោះ​ពិតមែន តែ​មិនបាន​សម្រេច​ឡើយ ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បន្ត ទៅកាន់​ស្នងការដ្ឋាន​ខេត្តព្រះវិហារ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

ចំនួនអ្នកទស្សនា

    20570077

  • ថ្ងៃនេះ361
  • ម្សិលមិញ12101
  • សប្តាហ៍នេះ12471
  • ខែនេះ127621
  • ឆ្នាំនេះ127621
  • សរុប20570077