ភ្នំពេញ៖កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញបានឃាត់ខ្លួនមន្ត្រីយោធា ស័ក្តិ៣ម្នាក់និងជាសន្តិសុខផ្សារសូរិយ៉ាម៉លដែលបានដក កាំភ្លើងគំរាមប្រធានសន្តិសុខ។ការឃាត់ខ្លួននោះបានធ្វើឡើងនៅចំណុច ការិយាល័យផ្សារសុរិយាម៉លស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីយប់រំលងអធ្រាត្រចូល ថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៦ ។
មន្ត្រីអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថានៅយប់កើតហេតុជន ត្រូវសង្ស័យជាមន្ត្រីយោធាមន្ត្រីយោធាពាក់ស័ក្តិ៣ម្នាក់នៅកង អន្តរាគមន៍៥១១បានដើរចូលទៅក្នុងការិយាល័យផ្សារសូរិយាម៉ល ក្នុងស្ថានភាពស្រវឹងជោគជាំជាមួយនិងបក្ខពួក៣នាក់ទៀត។ខណៈនោះ ជនរងគ្រោះដែលជាប្រធានសន្តិសុខផ្សារសូរិយាម៉លយាមវេនយប់បានសួរនាំ ទៅកាន់ជនត្រូវសង្ស័យថាហេតុអ្វីបានជានាំអ្នកខាងក្រៅចូលមកក្នុង ការិយាល័យដោយគ្មានការអនុញ្ញាត ពីរូបគេទៅវិញ។ដោយបានប្រទាក់ពាក្យសំដីគ្នាទៅវិញទៅមកបណ្ដាលឲ្យ មន្ត្រីយោធាស្រវឹងបានដកកាំ ភ្លើងខ្លីម៉ាកកា៥៤ពីចង្កេះអាម៉េបញ្ចូលគ្រាប់គំរាមបាញ់ទៅលើ ជនរងគ្រោះតែម្ដង។
មន្ត្រីដដែលបានបន្តថាដោយឡែកមន្ត្រីយោធា រូបនោះពុំទាន់បានផ្ទុះអាវុធផងក៏ត្រូវក្រុមសន្តិសុខដែលបានឃើញ ហេតុការណ៍នេះរាយការណ៍ទៅកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌដូនពេញមកជួយ អន្តរាគមន៍ឃាត់ខ្លួនមន្ត្រីយោធានេះភ្លាមៗតែម្ដង។
ជាមួយគ្នា នោះកម្លាំងអាវុធហត្ថខណ្ឌបានដកហូតកាំភ្លើងខ្លី១ដើមម៉ាកកា៥៤លេខ ៣៤២៨រួមជាមួយគ្រាប់ចំនួន៧គ្រាប់ផងដែរ។ជនសង្ស័យដែលបានប្រើអាវុធ គំរាមនោះឈ្មោះស៊ុំវ៉េងអាយុ៤៣ឆ្នាំជាមន្ត្រីយោធានិងជាប្រធាន សន្តិសុខផ្សារសូរិយាម៉លយាមវេនថ្ងៃ។
រីឯជនរងគ្រោះឈ្មោះ អ៊ិនពៅហៅអឹមវ័នភេទប្រុសអាយុ៣៧ឆ្នាំមានមុខរបរជាប្រធានសន្តិសុខ ផ្សារសុរិយាម៉លវេនយប់ស្នាក់នៅផ្ទះលេខ៦២៨ភូមិអរិយក្សត្យឃុំ អរិយក្សត្យស្រុកល្វាឯមខេត្តកណ្តាល។បច្ចុប្បន្នជនសង្ស័យប្រើប្រាស់ អាវុធគំរាមរួមជាមួយវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ រៀបចំកសាងបញ្ជូនខ្លួនបន្តទៅកាន់ជំនាញការិយាល័យកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្តទៀត៕