ក្មេងប្រុស​ម្នាក់​ដែល ចុះ​ជ្រមុជ​ទឹកស្រះ​ចិញ្ចឹម​ត្រី​លេង​បាន​លង់​ស្លាប់​

30-June-2016 | ដោយ មែន កំសត់



​ខេត្ត​ត្បូងឃ្មុំ ៖ មនុស្សម្នា​ជាច្រើន​នាក់​បាននាំគ្នា​ចុះ​រាវរក​ក្មេងប្រុស​ម្នាក់​ដែល ចុះ​ជ្រមុជ​ទឹកស្រះ​ចិញ្ចឹម​ត្រី​លេង តែ​ពេល​ពេល​រាវ​រកឃើញ​ម្នាក់ៗ​ទ្រហោយំ​គ្រប់គ្នា ព្រោះ​វា​យឺត​ពេល​ទៅហើយ ដោយ​ក្មេងប្រុស​រូបនោះ​បាន​ស្លាប់​បាត់ទៅហើយ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​អាហា​រដ្ឋា​ន​យីហោ «​ម្លប់​ព្រីង​» ដែលមាន​ទីតាំងនៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំរ​កាព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​

​លោក​វរសេនីយ៍ត្រី ឡុង សារិន អធិការរង​នគ​បាល​ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​ឱ្យ​ថា កុមារា​ដែល​លង់ទឹក​ស្លាប់​នោះ​ឈ្មោះ សែ ឆៃ​ហុង អាយុ​១១​ឆ្នាំ មាន​ឪពុក​ឈ្មោះ សៅ សែ និង​ម្តាយ ឈ្មោះ សុង លី​ហួង ជា​ម្ចាស់​អាហារ​ដ្ឋា​ន​នោះ ស្រះ​ដែល​ជីក​ចិញ្ចឹម​ត្រី គឺ​ស្ថិត​នៅក្បែរ​ហាង​តែម្តង ។​

​ប្រភព​ដដែល​បន្ត​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ខាងលើ កុមារា​រងគ្រោះ​បាននាំគ្នា​ចុះ​លេង​ទឹកស្រះ​មាន​ទំហំ​១០​ម៉ែត្រ​គុណ​១២ ម៉ែត្រ ជម្រៅ​៤​ម៉ែត្រ នៅជាប់​អាហារ​ដ្ឋា​ន​របស់ខ្លួន ជាមួយ​ក្មេងប្រុសៗ​២​នាក់​ទៀត​នៅ​ភូមិ​ជាមួយគ្នា ចំណែក​ឪពុកម្តាយ​កុមារ​រងគ្រោះ​ជាប់រវល់​ធ្វើ​ការងារ​នៅក្បែរនោះ ។ ក្រោយពី​លេង​រួចរាល់​បាននាំគ្នា​ឡើងគោក​វិញ តែ​ក្មេងរងគ្រោះ​មិន​ឡើងមក​ជាមួយ​នោះទេ លុះ​ពេលដែល​មិនឃើញ​កូន​របស់ខ្លួន ឪពុក​កុមារ​រងគ្រោះ​ក៏​សួរ​ទៅ​ក្មេង​ទាំង​២​នាក់​នោះ ហើយ​ក្មេង​ទាំង​២​នាក់​នោះបាន​ឆ្លើយ​ប្រាប់ថា កូន​របស់គាត់​កំពុង​ជ្រមុជ​ទឹក​លេង​តែឯង ក៏​ផ្អើល​ឆោ​រ​ឡោ ចុះ​រាវរក​កូន​នៅក្នុង​ស្រះ​ទឹក​ជំរៅ​៤​ម៉ែត្រ នៅពេលដែល​រាវរក​ឃើញ​ម្នាក់ៗ​ទ្រហោយំ​គ្រប់គ្នា ព្រោះ​កូនប្រុស​បាន​លង់ទឹក​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ។​

​លោក​វរសេនីយ៍ត្រី ឡុង សារិន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បញ្ជាក់ថា បន្ទាប់ពី​បានទទួល​ព័ត៌មាន​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​បាន​ចុះ​សហការ​ជាមួយ​គ្រូពេទ្យ ធ្វើការ​ត្រួតពិនិត្យ​សាកសព​កុមារ​នោះ ឃើញថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ពិតមែន ហើយ​បានប្រគល់​សព​ជូន​ឪពុកម្តាយ​ចាត់ចែង​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី ក្រោម​សំ​ឡេ​យំសោក​ពី​ឪពុកម្តាយ ៕

ចំនួនអ្នកទស្សនា

    20566817

  • ថ្ងៃនេះ9211
  • ម្សិលមិញ14181
  • សប្តាហ៍នេះ9211
  • ខែនេះ124361
  • ឆ្នាំនេះ124361
  • សរុប20566817