ក្រចេះ៖គ្រោះថ្នាក់ចរាចរណ៍បង្កពី បុរសវ័យចំណាស់ម្នាក់បានបើករថយន្តជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យស្លាប់ក្មេងម្នាក់និងរបួសធ្ងន់ស្រាលបីនាក់។ហេតុការណ៍ នេះកើតឡើងនៅលើផ្លូវជាតិលេខ៧ព្រំប្រទល់ខេត្តក្រចេះនិង ខេត្តស្ទឹងត្រែងចំណុចអូរកណ្ដៀរភូមិអូរព្រះឃុំអូរគ្រៀងស្រុកសំបូរ ខេត្តក្រចេះកាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៦។
លោកនួន សារិនអធិការងនគរបាលសណ្ដាប់ធ្នាប់ស្រុកសំបូរបានឲ្យដឹងថាហេតុ ការគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីរថយន្ដម៉ាកមែកសឺដេសពណ៍ស ផ្លាកលេខភ្នំពេញ2J5142។រថយន្តនោះបើកបរដោយឈ្មោះហួនលីមភេទប្រុស អាយុ៧១ឆ្នាំរស់នៅភូមិទី៧សង្កាត់ទឹកល្អក់ខណ្ឌទួលគោករាជធានី ភ្នំពេញធ្វើដំណើរទិសដៅពីជើងទៅត្បូង។
លុះមកដល់ចំណុចកើតហេតុ រថយន្តបានរ៉េចង្កូតទៅបុកផ្ទះរបស់លោកគង់ងួនភេទប្រុសអាយុ៦៣ឆ្នាំ និងបុកក្មេងកំពុងលេងក្នុងផ្ទះចំនួន៤នាក់ស្លាប់និងរបួស។ក្មេង ដែលស្លាប់ឈ្មោះឌីស្រីពីនភេទស្រីអាយុ៤ឆ្នាំបានស្លាប់និង កន្លែង។ឈ្មោះឌីសុខនីភេទស្រីអាយុ៦ឆ្នាំរបួសស្រាលឈ្មោះទុនសុភ ក្រ័ភេទស្រីអាយុ១៥ឆ្នាំរបួសធ្ងន់និងឈ្មោះឈានសីណាភេទស្រីអាយុ ៦ឆ្នាំរងរបួសធ្ងន់។
ក្រោយពីកើតហេតុក្មេងរងរបួសត្រូវបានគេ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ចំណែកសាកសព សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។រីឯរថយន្ដ សមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំបូរនិង អ្នកបើកបររថយន្ដត្រូវឃុំខ្លួនបណ្ដោះអាសន្នរងចាំដោះស្រាយតាមនីតិវិធី ច្បាប់៕