ប្ដី​កំណាច​ចិត្តជា​សត្វ​តិរច្ឆាន​ម្នាក់ បាន​វៃ​ជាន់ក​ប្រពន្ធ​រហូត​ស្លាប់​ខឹង​ប្រពន្ធ​មិន​ឲ្យ​លុយ​ពីរពាន់​រៀល​

30-June-2016 | ដោយ មែន កំសត់



​តាកែវ​៖ ប្ដី​កំណាច​ចិត្តជា​សត្វ​តិរច្ឆាន​ម្នាក់ បាន​វៃ​ជាន់ក​ប្រពន្ធ​រហូត​ស្លាប់ចោល​កូន ៤​នាក់ ព្រោះ​ខឹង​ប្រពន្ធ​មិន​ឲ្យ​លុយ​ពីរពាន់​រៀល ទៅ​ទិញ​ស្រាស​ផឹក​។ ហេតុការណ៍​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​នេះ បានកើត​ឡើង​នៅ​យប់​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​ក្នុងផ្ទះ​ជនរងគ្រោះ នៅ​ភូមិ​ព្រៃ​តា​ម៉ៅ ឃុំ​គី​រី​ចុង​កោះ ស្រុក​គីរីវង់ ខេត្តតាកែវ​។​

​លោក យុគ សារ៉ាត់ អធិការ​នគ​បាល​ស្រុក​គីរីវង់ បាន​ឲ្យ​ដឹងថា ជនសង្ស័យ ដែល​វៃ​ជាន់ករ​ប្រពន្ធ​ទាល់តែ​ស្លាប់​នេះ ឈ្មោះ វេត សាក់ អាយុ​៣៦​ឆ្នាំ រីឯ​នារី​រង​នូវ​អំពើហិង្សា​ជា​ប្រពន្ធ​ឈ្មោះ ម៉ុ​ស ស្ដើង អាយុ ៣០​ឆ្នាំ​។​

​លោក​អធិការ​ស្រុក​គីរីវង់ បាន​បន្តថា ជនសង្ស័យ​តែងតែ​ផឹកស្រា​ស្ទើរ​រាល់ថ្ងៃ ហើយ​តែងតែ​ប្រើ​អំពើ​ហឹ​ង្សា​ដាក់​ប្រពន្ធ ដោយ​ក្នុងនោះ​សមត្ថកិច្ច បាន​ហៅ​អប់រំ​ជាច្រើនលើក​មកហើយ​។ ដោយឡែក​នៅ​ថ្ងៃកើតហេតុ ជនសង្ស័យ​បាន​ផឹកស្រា​ច្រៀង​ខារ៉ាអូខេ នៅផ្ទះ​តាំងពី​ថ្ងៃ លុះ​ផឹក​ដល់​ម៉ោង ១០​យប់ ក៏​សុំ​លុយ​ប្រពន្ធ​២​ពាន់​រៀល ទិញ​ស្រាស​ផឹក​បន្ត ក៏ប៉ុន្តែ​ប្រពន្ធ​ប្រាប់ថា គ្មាន​លុយ ពេលនោះ​ជនសង្ស័យ​ខឹង ក៏​ស្ទុះ​ទៅ​វ៉ៃ​ជាន់ករ​បណ្ដាល​ឲ្យ​ស្លាប់​ភា្ល​មៗ​នៅ​កន្លែងកើតហេតុ​តែម្ដង​។​

​ក្រោយពេល​កើតហេតុ កូនស្រី​របស់​ជនរងគ្រោះ បានឃើញ​ម្ដាយ​ដេក​ស្ដូកស្ដឹង ក៏បាន​រត់​ទៅប្រាប់​មេភូមិ ក្រោយមក​បាន​មេភូមិ​បាន​ទាក់ទង ទៅ​សមត្ថកិច្ច​ឲ្យ​មកឃាត់​ខ្លួន ជនសង្ស័យ​តែម្ដង​។​

​លោក​អធិការ បាន​បន្ថែមថា គ្រូ​សារ​នេះ​ជា​គ្រូ​សារ​ក្រីក្រ នៅក្នុង​ភូមិ​ដែល​មានកូន ៤​នាក់​នៅក្នុង​បន្ទុក ហើយ​អ្វីដែល​គួរ​ឲ្យ​ខ្លោចផ្សារ​បំផុត​នោះ គឺ​កូនប្រុស​របស់​ស្ត្រី​រងគ្រោះ អាយុ​ទើបតែ ១​ខួប​ប៉ុណ្ណោះ ត្រូវការ​ម្ដាយ​បំបៅ តែ​ពេលនេះ​ម្ដាយ​បាន​ស្លាប់ចោល​បាត់ទៅហើយ​។​
​លោក​អធិការ​ស្រុក​គីរីវង់ បាន​ជួយ​រៀបចំ​ពិធី​បុណ្យសព និង​បានផ្ដល់​អង្ករ ២​បាវ មី ២​កេះ និង​ថវិកា ១០​ម៉ឺន​រៀល​។ ជា​ចុងក្រោយ​លោក ក៏បាន​សំណូមពរ​ឲ្យ​សម្បុរ​សជន​នានា ជួយ​គ្រួសារ​ដ៏​កម្សត់​នេះ ព្រោះ​គ្មាន​អ្នក​ទីពឹង​ទៀត​ទេ ម្ដាយ​ក៏​ស្លាប់ ឪ​ពុ​ក៏​ជាប់គុក​ទៀត​៕

ចំនួនអ្នកទស្សនា

    20567737

  • ថ្ងៃនេះ10131
  • ម្សិលមិញ14181
  • សប្តាហ៍នេះ10131
  • ខែនេះ125281
  • ឆ្នាំនេះ125281
  • សរុប20567737