អាវុធហត្ថ​ខេត្តបាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ ពីបទ​ជួញដូរ​គ្រឿងញៀន និង​ប្រាក់​ដុល្លារ​ក្លែងក្លាយ

30-June-2016 | ដោយ មែន កំសត់


​បាត់ដំបង​៖ កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង បានធ្វើ​ការឃាត់​ខ្លូន​ជនសង្ស័យ​ម្នាក់ ពីបទ​ជួញដូរ​គ្រឿងញៀន និង​ចាយប្រាក់​ដុល្លារ ក្លែងក្លាយ នៅ​រសៀល​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦​នេះ នៅត្រង់ចំណុច​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​
​លោក វ៉ាង ពិសិដ្ឋ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​បាន​ឃាត់​ខ្លូន​នេះ​ឈ្មោះ ជ័យ សេង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ​។​

​លោក​បន្ដ ការឃាត់​ខ្លូន​នេះ​ធ្វើឡើង ខណៈពេល​ជនសង្ស័យ យក​ក្រដាសប្រាក់​ប្រភេទ​១០០​ដុល្លារ (​លុយ​សែន​) ទៅ​ដូរ​នៅ​កន្លែង​ដូរ លុយ​មួយ ក្រោយមក​កម្លាំង​របស់​លោក​បានធ្វើ​ការឆែកឆេ​រលើ​ខ្លួន​របស់​ជនសង្ស័យ រកឃើញ​គ្រឿងញៀន​ប្រភេទ ម៉ា​ទឹកកក​៦​កញ្ចប់ មាន​ទម្ងន់​១៤,៤៤ ក្រាម ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១​គ្រឿង ទែ​ម៉ូ​ម៉ែត្រ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​១ និង​ក្រដាសប្រាក់​ដុល្លារ ក្លែងក្លាយ​១០០​សន្លឹក ផងដែរ​។​
​បច្ចុប្បន្ន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ត្រូវបាន​បញ្ជូន​ខ្លូន​ទៅ​ការិយាល័យ​បទល្មើស​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ខ្លួន ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ចំនួនអ្នកទស្សនា

    20567527

  • ថ្ងៃនេះ9921
  • ម្សិលមិញ14181
  • សប្តាហ៍នេះ9921
  • ខែនេះ125071
  • ឆ្នាំនេះ125071
  • សរុប20567527