ក្រចេះ៖នៅថ្ងៃទី៣០ខែមិថុនាឆ្នាំ ២០១៦នេះកម្លាំងសមត្ថកិច្ចចម្រុះខេត្តក្រចេះបានឃាត់រថយន្ដសាំងយ៉ុង ដឹកឈើនួន១២គ្រឿងដើម្បីយកធ្វើការផាកពិន័យនិងអប់រំ។កន្លងមកក្រុម រថយន្តប្រភេទនេះតែងធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចទៅនឹងល្បឿន ហួសកំណត់។ប៉ុន្តែបន្ទាប់មកក្រុមម្ចាស់រថយន្តបាននាំគ្នាប្រមាណពី៥០ ទៅ៦០សឹបនាក់ប៉ងធ្វើបាតុកម្មបិទផ្លូវជាតិលេខ៧ដើម្បីទាមទារយក រថយន្តវិញ។
លោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានឲ្យដឹងថា លោកបានដឹកនាំកម្លាំងសហការជាមួយនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថក្រុងក្រចេះបានបើកប្រតិបត្តិការឃាត់រថយន្ដដឹកឈើ ប្រភេទឈើក្រហមបានចំនួន១២គ្រឿងដើម្បីធ្វើការអប់រំ។ក្នុងនោះសុំ ឲ្យអ្នកបើកបរទាំងនោះឈប់បន្ដការដឹកឈើខុសច្បាប់និងយកទៅធ្វើការ ផាកពិន័យតាមច្បាប់របស់រដ្ឋបាលព្រៃឈើ។កន្លងមករថយន្តរបស់របស់ពួកគេ និងមានការដឹកឈើក្នុងទ្រង់ទ្រាយជញ្ជូនសន្សំយកទៅលក់ឲ្យឈ្មួញនៅ ចំណុចណាមួយ។
លោកឧត្តមសេនីយ៍ត្រីហនប៉ូចស្នងការរងទទួល ផែនសណ្ដាប់ធ្នាប់ចរាចរណ៍បានឲ្យដឹងថារថយន្ដដឹកឈើទាំងនេះលោកបាន ណែនាំពួកគេកុំឲ្យដឹកឈើវែងៗនិងបើកបរលើសល្បឿនកំណត់ជៀសវាងបង្ក ការគ្រោះថ្នាក់ដល់អ្នកដទៃដែលបានធ្វើដំណើរតាមដងផ្លូវរួមគ្នា។លោកឧ ត្តមសេនីយ៍បន្ដថាឈើដែលដកហូតបានលោកបានប្រគល់ជូនរដ្ឋបាលព្រៃឈើ ជាអ្នកចាត់ការតាមនីតិវិធី។
ប៉ុន្តែនៅរសៀលថ្ងៃដដែលតាមការ សង្កេតឃើញក្រុមម្ចាស់រថយន្តសាំងយ៉ុងទាំងនោះបានកើនគ្នាប្រមាណពី ៥០ទៅ៦០នាក់ប៉ងធ្វើបាតុកម្មបិទផ្លូវជាតិលេខ៧ដើម្បីទាមទារយក រថយន្តរបស់ខ្លួនវិញ។តែដោយសារមានកម្លាំងសមត្ថកិច្ចជាច្រើនទៅជួយ អន្តរាគមន៍និងបានពន្យល់ពួកគាត់ពាក់ព័ន្ធពីបទល្មើសក្នុងការ ដឹកជញ្ជូនឈើខុសច្បាប់និងបើកបរល្បឿនហួសកំណត់ដែលបង្កគ្រោះថ្នាក់ដល់ អ្នកដទៃ។ពេលនោះពួគគាត់បានរំសាយកម្លាំងនឹងរង់ចាំចូលខ្លួនដោះស្រាយ ៕