រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​កៅ​ហ្វុ​ង​ត្រូវ​ក្រុមចោរ ចូល​លួច​អាវ​អស់​រាប់ពាន់​អាវ​

01-July-2016 | ដោយ មែន កំសត់



​រាជធានី​ភ្នំពេញ ៖ តំណាង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​«​កៅ​ហ្វុ​ង​»​បានធ្វើ​ដំណើរ​មកកាន់ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ​ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ឲ្យ​សមត្ថកិច្ច ជួយ​ស្រាវជ្រាវ​រកមុខ​ក្រុមចោរ​ដែល​បាន​ចូល​លួច​អាវ​អស់​រាប់ពាន់​អាវ​គិត ជា​ទឹកប្រាក់​ខ្ទង់​ម៉ឺន​ដុល្លារ ចំណែក​សន្តិសុខ​ដែល​យាម​នៅ​ទីនោះ​មិនបាន​ដឹង​ទាល់តែសោះ ។​

​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​យីហោ «​កៅ​ហ្វុ​ង​» មាន​ទីតាំង​ស្ថិតនៅ​តាមផ្លូវ​បេតុង ស្ថិតក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា អាវ​ដែល​បាន​បាត់បង់​នោះ​គឺជា​ផលិតផល​សម្រេច​ដែល​មិនទាន់បាន​វេច​ខ្ចប់ ដាក់​ក្មុង​ឡាំង​នៅឡើយ ព្រោះ​ទើប​ផលិត​រួច ហើយក៏​មិនទាន់​ដឹង​ច្បាស់​ថា មាន​ចំនួន​ប៉ុន្មាន​អាវ​ពិតប្រាកដ​នៅឡើយ​ទេ ប៉ុន្តែ​តាម​ការប៉ាន់ស្មាន​មាន​ចំនួន​រាប់ពាន់​អាវ និង​គិត​ជា​ទឹកប្រាក់​ខ្ទង់​ម៉ឺន​ដុល្លារ ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមចោរ​បាន​ផ្លោះ​របង​ចូលទៅ​កាត់​ចម្រឹង​បង្អួច​ឃ្លាំង​ស្តុក​អាវ រួច​លួច​យក​អាវ​កាលពី​យប់​ថ្ងៃទី​២៩ ខែមិថុនា ខណៈដែល​មិនមាន​កម្មករ​-​កម្មការិនី​ធ្វើការ​ងារ​នោះទេ ព្រោះ​ចប់​ម៉ោង​ហើយ លុះ​ព្រឹក​ឡើង​ទើប​ដឹងថា​បាត់ ហើយ​ឃើញ​មាន​ស្នាម​កាត់​ចម្រឹង​បង្អួច​ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​តំណាង រោងចក្រ រួច​ក៏បាន​ទៅប្ដឹង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​ឲ្យ​ចុះទៅ​ពិនិត្យមើល និង​ស្រាវជ្រាវ​រក​ក្រុមចោរ ។​

​មន្ត្រីនគរបាល​មួយរូប​បាន​និយាយថា កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត ចំពោះ ករណីនេះ ទោះបីជា​រកឃើញ ឬ​មិនឃើញ ក៏​មិនអាច​ព្រងើយកន្តើយ​បានឡើយ ព្រោះ​វា​ជា​បញ្ហាសំខាន់​ខ្លាំងណាស់ ដែល​ពាក់ព័ន្ធ​និង​ការរកស៊ី​របស់​ថៅកែ​ជនជាតិ​ចិន ព្រោះ​សកម្មភាព​របស់​ក្រុមចោរ​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​ថៅកែ រោងចក្រ​យ៉ាងខ្លាំង​ដែល​គាត់​ខិតខំ​ចំណាយ​ដើមទុន​យ៉ាងច្រើន​មករក​ស៊ី​នៅ ស្រុក​ខ្មែរ ដើម្បី​បាន​ចំណេញ​ផង និង​បាន​ឲ្យ​កូន​ខ្មែរ​មានការ​ងារ​ធ្វើការ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ ផងដែរ ៕

ចំនួនអ្នកទស្សនា

    20570807

  • ថ្ងៃនេះ1091
  • ម្សិលមិញ12101
  • សប្តាហ៍នេះ13201
  • ខែនេះ128351
  • ឆ្នាំនេះ128351
  • សរុប20570807