ឪពុកម្តាយ​តែង​ឈ្លោះ​គ្នា​ជា​ញឹកញាប់​តូចចិត្ត​ចងក​សម្លាប់ខ្លួន​

01-July-2016 | ដោយ មែន កំសត់


 
​ស្វាយរៀង​៖​បុរស​ម្នាក់​មាន​វិបត្តិ ក្នុង​គ្រួសារ​តូច​ចិត្តនឹង​ឪពុកម្តាយ​ឈ្លោះប្រកែក​គ្នា​ញឹកញាប់​ពេក​រស់នៅ មិន​ចុះសម្រុង​គ្នា​ក៍​សម្រេចចិត្ត​ចង​-​ក​សម្លាប់ខ្លួន​តែម្តង​។ ការធ្វើអត្តឃាត​នេះ​បាន​កើតឡើង​នៅក្នុង​ភូមិ​ចំបក់ សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង កាលពី​យប់​រំលងអធ្រាត្រ ចូល​ថ្ងៃទី​យប់ ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦​។  

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​សព បុរស​នោះ​មានឈ្មោះ​ទូច រតនា អាយុ​២០​ឆ្នាំ មុខរ​បរជាកសិករ​មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ​។ បាន​ចងក​សម្លាប់ខ្លួន​ដោយសារ​ឪពុកម្តាយ​របស់ខ្លួនរ​ស់​នៅ​មិន​ចុះសម្រុង​នឹង គ្នា​រឿងរ៉ាវ​បន្តិចបន្តួច​ក៏បង្ក​ជាការ​ឈ្លោះប្រកែក​គ្នា​។ ពួកគាត់​ធ្លាប់បាន​លែងលះគ្នា​ម្តង​ជា​ពីរដង​រួចមកហើយ​។ តែ​នៅតែ​បង្ក​ជា​វិប្បត្តិ​ក្នុង​គ្រួសារ ជា​រើ​យៗ ទើប​ធ្វើឱ្យ​បុរស​ឈ្មោះ ទូច រតនា ដែល​ត្រូវជា​កូន​សម្រេចចិត្ត​ចង​-​ក​សម្លាប់ខ្លួន​បញ្ចប់ជីវិត​ទៅ​។ សមត្ថកិច្ច​បាន​បន្តទៀត​ថា​ក្រោយពី​ធ្វើការ​ពិនិត្យ​សាកសព រួចរាល់​ហើយ​សព​ត្រូវបាន​សន្ម​ត់​ថា​ពិតជា​ចងក​ធ្វើអត្តឃាត​ខ្លួនឯង ពិតប្រាកដ​មែន ក្រោយមក​ក៏បាន​ប្រគល់ជូន​គ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ចំនួនអ្នកទស្សនា

    20570947

  • ថ្ងៃនេះ1231
  • ម្សិលមិញ12101
  • សប្តាហ៍នេះ13341
  • ខែនេះ128491
  • ឆ្នាំនេះ128491
  • សរុប20570947