​សមត្ថកិច្ច​ចាប់ខ្លួន​យុវជន​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​ទ្រព្យសម្បត្តិ​នៅ​កន្លែង​តូប​លក់​ចាប់ហួយ​

02-July-2016 | ដោយ មែន កំសត់


​ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​ឱ្យដឹងថា ជនសង្ស័យ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​រួម​និង​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​លួច​ទ្រព្យសម្បត្តិ​នៅ​កន្លែង​តូប​លក់​ចាប់ហួយ កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​យប់​ថ្ងៃទី​០១ កក្កដា ២០១៦ ស្ថិតក្នុង​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​ប្រភព​ឱ្យដឹងថា ម្ចាស់​ត្រូវ​ស្គាល់ឈ្មោះ​ជុំ ច័ន្ទ​តារា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​គ្រូបង្រៀន​ផង មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​សំរោង​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​មុខរបរ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ​ផាន់ ច​ន្នី អាយុ​២៣​ឆ្នាំ ជា​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ។​
​សមត្ថកិច្ច​ដកហូត​បា​ន​មកវិញ មាន​ប្រាក់​៤០,០០០០​រៀល​, ទូរស័ព្ទដៃ​១​គ្រឿង ម៉ាក​Iphone6, កាត​ទូរស័ព្ទ​១០០​ដុល្លារ ។ ម៉ូតូ​១​គ្រឿង​ម៉ាក​HONDA១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FQ-9224 និង​ទូរស័ព្ទដៃ​១​គ្រឿង​ជា​របស់​ជនសង្ស័យ ។​

​ប្រភព​បន្តថា មុនពេល​កើតហេតុ ខណៈ​ជនរងគ្រោះ​និង​ក្រុមគ្រួសារ កំពុងតែ​ហូបបាយ​នៅក្រោយ​តូប​ចាប់ហួយ ពេលនោះ​ក៏មាន​ជនសង្ស័យ​ជិះ​ម៉ូតូ​មក​ឈប់​ខាងមុខ​តូប ហើយ​ចុះ​ដើរចូល​ទៅក្នុង​តូប​រើកកាយ​លួច​យកលុយ កាត​ទូរស័ព្ទ និង​ទូរស័ព្ទ​របស់​ជនរងគ្រោះ ដែល​ទុក​ក្នុង​ថតតុ ។ បន្ទាប់មក ក៏​ដើរ​ចេញទៅ​ឡើង​ម៉ូតូ បម្រុង​ជិះ​ចេញ​ត្រូវ​ជនរងគ្រោះ​ដឹង​ទាន់​ស្រែកថា ចោរៗ ហើយ​អ្នកជិតខាង​ជួយ​ដេញចាប់បាន រួមទាំង​វត្ថុតាង​តែម្តង ។​

ចំនួនអ្នកទស្សនា

    20568137

  • ថ្ងៃនេះ10531
  • ម្សិលមិញ14181
  • សប្តាហ៍នេះ10531
  • ខែនេះ125681
  • ឆ្នាំនេះ125681
  • សរុប20568137