ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ចាក់​សម្លាប់​ប្រពន្ធ​នៅក្នុង​បន្ទប់​ផ្ទះជួល​ដោយ​មិនដឹង​មូលហេតុ​

02-July-2016 | ដោយ មែន កំសត់


 ភ្នំពេញ​៖​បុរស​ដៃ​ឆៅ​ម្នាក់​ដែល​ធ្លាប់ សំឡេះ​គោ​ប្រ​លះ​យកសា​ច់លក់​ដោយ​មិន​ញញើត​ដៃ​នោះ​ត្រូវបាន​ប៉ូលិស ព្រហ្មទណ្ឌ​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​យកទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ជ្រោយចង្វារ​បន្ទាប់​រូបគេ​ចាក់​សម្លាប់​ប្រពន្ធ​ខ្លួន​នៅក្នុង​បន្ទប់ ផ្ទះជួល​ផ្លូវ​បេតុង​ក្រុម​៧​ភូមិ​ដើម​គ​សង្កាត់​ជ្រោយចង្វា​ខណ្ឌ ជ្រោយចង្វា​រាជធានី​ភ្នំពេញ​កាលពី​វេលា​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២​ខែកក្កដា ឆ្នាំ​២០១១៦​។​

​ប៉ូលិស​បាន​ឲ្យ​ដឹងថា​បុរស​ដៃដល់​ដែល​ចាក់​សម្លាប់ ប្រពន្ធ​នោះ​មានឈ្មោះ​ប៉េ​វ៉ាន់​សាក់​អាយុ​៣៤​ឆ្នាំ​មុខរបរ​រកស៊ី​កាប់​គោ នៅ​កុងស៊ី​កាប់​គោ​ជ្រោយចង្វារ​ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​ខាងលើ​និង​មាន ស្រុកកំណើត​នៅ​ភូមិ​ព្រែក​សណ្តែក​ឃុំ​ព្រែក​សណ្តែក​ស្រុក​ស្រី​សន្ធរ​ខេត្ត ព្រែ​វែង​។​

​ចំណែក​ស្ត្រី​រងគ្រោះ​ដែល​ត្រូវ​ប្តី​ចាក់​សម្លាប់​នោះ មានឈ្មោះ​ទូ​ឡោះ​ម៉ា​យ៉ាន​អាយុ​២៨​ឆ្នាំ​មុខរបរ​លក់​សាច់គោ​ស្នាក់នៅ​បន្ទប់ ផ្ទះជួល​ក្រុម​៧​ផ្លូវ​បេតុង​ភូមិ​ដើម​គ​សង្កាត់​ជ្រោយចង្វា​ខណ្ឌ ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​។​ចំណែក​មូលហេតុ​នៃ​ការសម្លាប់​ប្រពន្ធ​ដ៍​ឃោ ឃៅ​នោះ​សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ទេ​ដោយ​កំពុង​សាកសួរ​និង​ស៊ើបអង្កេត​។​
​បច្ចុប្បន្ន បុរស​ដៃដល់​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​បន្ត ៕

ចំនួនអ្នកទស្សនា

    20567637

  • ថ្ងៃនេះ10031
  • ម្សិលមិញ14181
  • សប្តាហ៍នេះ10031
  • ខែនេះ125181
  • ឆ្នាំនេះ125181
  • សរុប20567637