ក្រចេះ៖រថយន្តសាំងយ៉ុងចំនួនបី គ្រឿងដែលដឹកឈើពេញព្រៀបនឹងត្រៀមលោតឆ័ត្រនាពេលយប់ដែលរថយន្តទាំងនោះ កំពុងលាក់ខ្លួននៅចំណុចផ្លូវចូលក្រុមហ៊ុនតុងមិនស្ថិតភូមិស្រែ ត្រែងស្រុកសំបូរខេត្តក្រចេះកាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦។
ប្រភពព័ត៌មានបានឲ្យដឹងថាក្រោយពីមានកម្លាំងសមត្ថកិច្ចចម្រុះចុះ ប្រតិបត្តិការចុះចាប់រយន្តសាំងយ៉ុងដឹកឈើប្រភេទលេខ១ចំនួន១៣គ្រឿង នោះមកក្រុមឈ្មួញដឹកជញ្ជូនឈើបានប្រែពេលវេលាដោយកំណត់ក្នុងការ ចេញដំណើរនាពេលយប់វិញ។ដូច្នេះក្រុមឈ្មួញទាំងនោះបានប្រើរូបភាព សំងំលាក់ខ្លួននៅទីនាមួយដោយរង់ចាំពេលយប់ទើបចេញដំណើរ។
បើតាមប្រជាពលរដ្ឋនៅក្បែរនោះបាន និយាយឲ្យដឹងថារថយន្តទាំងបីគ្រឿងខាងលើនេះម្ចាស់បានបង់លុយប្រចាំខែឲ្យមេព្រៃអស់ហើយ ។
ប្រជាពលរដ្ឋបានបន្តថារថយន្តដឹកឈើពីរគ្រឿងមានម្ចាស់ឈ្មោះវ៉ា មានផ្ទះនៅភូមិឫស្សីចារឃុំថ្មគ្រែ។ចំណែកមួយគ្រឿងទៀតជារបស់ ឈ្មោះទីរស់នៅភូមិឃុំជាមួយគ្នា។ប្រជាពលរដ្ឋបានបន្តទៀតថារថយន្ត ទាំងបីគ្រឿងនោះតែងតែលាក់ខ្លួននៅទីកន្លែងនោះរហូតដល់ពេលល្ងាចទើប ចេញដំណើរ ហើយគ្មានមន្ត្រីជំនាញណាមកក្បែរ ឬបង្ក្រាបឡើយ ព្រោះខ្លាច បាត់លាភសក្ការ:។
ទាក់ទិនជាមួយព័ត៌មាននេះលោកលឹមចន្ថានាយ សង្កាត់រដ្ឋបាលព្រៃឈើសំបូរអ្នកសារព័ត៌មានរស្មីកម្ពុជាមិនអាចសុំ ការបញ្ជាក់បានទេក្នុងករណីររថយន្តដឹកឈើនោះតើមានច្បាប់ដឹកជញ្ជូនឈើឬ អត់?ហេតុអ្វីបានជារថយន្តដឹកឈើត្រូវចេញដំណើរនាពេលយប់?ប៉ុន្តែ ទូរស័ព្ទចូលចុងម្ខាងទៀតជាច្រើនដងដោយគ្មានអ្នកទទួលទេ៕