ផ្អើល​ពេញ​Facebook ករណី​កម្លាំង​នគរបាល​ខេត្តកោះកុង ចាប់​រថយន្ត​ដឹក​ផ្លែ​ចេក សង្ស័យ​បង្កប់​ឈើ​ក្រញូង​ពីក្រោម តែ​ក្រោយ​រើ​អត់​ឃើញ​ឈើ

03-July-2016 | ដោយ មែន កំសត់


កោះកុង​៖ រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​តាម​បណ្តាញ​សង្គម Facebook មានការ​ចែករំលែក​ព័ត៌មាន​តៗ​គ្នា ករណី​កម្លាំង​នគរបាល​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្តកោះកុង ឃាត់​រថយន្ត​មួយគ្រឿង ដឹក​ផ្លែ​ចេក​ដោយ​សង្ស័យ​បង្កប់​ឈើ​ក្រញូង​ពីក្រោម ស្រាប់តែ​ក្រោយ​ការរុះរើ​ផ្លែ​ចេក​រួច មិនឃើញ​ឈើ​ទាល់តែសោះ បានធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​ស្រែក​ទាមទារ​រក​យុត្តិធម៌​ពី​ថ្នាក់ដឹកនាំ ពីព្រោះ​បានធ្វើ​ឲ្យ​ចេក​ខូចខាត នាំ​ឲ្យ​លក់​មិន​ដាច់ ខណ​:​ដែល​ដើម​ទន់ទិញ​ចេក ត្រូវ​ខ្ចី​ពី​ធនាគារ​។​

​យ៉ាងណាក៏ដោយ មន្ត្រីនគរបាល​ជាន់ខ្ពស់​ខេត្តកោះកុង បាន​ចេញមក​បញ្ជា​ក់ដោយ​ហេតុផល​ថា ប្រតិបត្តិការ​ស្ទាក់ចាប់​រថយន្ត​ដឹក​ចេក​ខាងលើនេះ បានធ្វើ​ឡើង ពី​គណ​:​កម្ម​ការ ដឹកនាំ​ដោះ​ព្រះរាជអាជ្ញា​ទៀតផង ហើយ​រាល់​ការលើកដាក់​នោះ គឺ​សមត្ថកិច្ច​ជា​អ្នកដោះស្រាយ​។​
​ករណី​ចោទ​គ្នា​ទៅវិញទៅមក​រវាង​អ្នករក​ស៊ី​លក់​ចេក និង​សមត្ថកិច្ច​ខេត្តកោះកុង បាន​កើតឡើង​នៅវេលា​ម៉ោង ១​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​ស្រុក​មណ្ឌលសីមា ជាប់​ព្រំប្រទល់​ស្រុក​វាលវែង ខេត្តពោធិសាត់​។​

​លោក សុខ រតនា ហៅ​វិត អាយុ​២៦​ឆ្នាំ រស់នៅ​ស្រុក​មណ្ឌលសីមា ជា​ម្ចាស់​រថយន្ត​ដឹក​ចេក បាន​ស្រែក​ទ្រហោយំ​ប្រាប់​ក្រុមអ្នកកាសែត​ថា លោក​រកស៊ី​តែ​ដឹក​ចេក​ទេ គ្មាន​ទៅរក​សី​ុ​ដឹកឈើ​ដូច​គេ​ថា​នោះឡើយ ហើយ​ឥឡូវ​ចេក​ជាង​២​ពាន់​ស្និត ត្រូវ​ខូចខាត​ដោយសារ​សមត្ថកិច្ច​រុ​ុះ​រើ​ចេញពី​រថយន្ត ដែល​ត្រូវ​ប្រឈម​ការ​ខាត​យ៉ាងច្រើន ដោយសារតែ​គ្មាន​ម៉ូយ​ទិញ​បន្តទៀត ដូច្នេះ​សូម​អំពាវ​ដល់​ថ្នាក់ដឹកនាំ​ជួយ​អន្តរាគមន៍ ស្វែងរក​យុត្តិធម៌​ឲ្យ​ផង​។​
​ស្ត្រី​ជា​ភរិយា បាន​ថ្លែងថា មុននឹង​សមត្ថកិច្ច​ធ្វើការ​ស្ទាក់​រថយន្ត​ដោយ​សង្ស័យថា មាន​លួច​ដឹកឈើ​ពីក្រោម​នោះ សូម​ស៊ើប​ឲ្យ​បាន​ច្បាស់ សូម​ចាប់​អ្នករកស៊ី​ត្រឹមត្រូវ ហើយ​ឲ្យ​អ្នករកស៊ី​ទុច្ចរិត​ទៅ​បាត់​នោះទេ​។​

​យ៉ាងណាក៏ដោយ យោងតាម​របាយការណ៍​របស់​ការិយាល័យ​កណ្តា​ល​ប្រឆាំង​បទល្មើស ខេត្តកោះកុង បាន​បញ្ជាក់ថា ដោយមាន​ប្រជាពលរដ្ឋ រាយការណ៍ ផ្តល់ព័ត៌មាន​ថា មាន​រថយន្ត​ដឹក​ផ្លែ​ចេក បង្កប់​ឈើ​ក្រញូង ចេញពី​ចំណុច​ក្នុងភូមិ អូ​សោម ស្រុក​វាលវែង​ខេត្ត​ពោ​សាត់ មក​ខេត្តកោះកុង​នោះ  កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានធ្វើ​ការឃាត់​ត្រួតពិនិត្យ នាំយក​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

​របាយការណ៍​បាន​បន្តទៀតថា ក្រោយ​កម្លាំង​ជំនាញ​ឆ្លង​យោបល់​លោកស្នងការ និង​លោក ព្រះរាជអាជ្ញា ទើប​ឲ្យ​កម្លាំង​ការពារ​រង់ចាំ​ព្រឹក បង្កើត​គណ​:​កម្ម​ការធ្វើ​ការឆែកឆេ​រ ដែល​ការឆែកឆេរ​នោះ ដឹកនាំ​ដោយ លោក អ៊ីវ ត្រាយ ព្រះរាជអាជ្ញារង អយ្យកា​អម​សាលាដំបូង ខេត្តកោះកុង​។​
​ប៉ុន្តែ ជា​លទ្ធផល​មិនមាន​ឈើ​ក្រញី​ង ទេ ហើយក៏​ធ្វើ​កំណត់ហេតុ​ប្រគល់ជូន​ម្ចាស់​ភ្លាមៗ​វិញ ដោយ​គ្មាន​ការខូចខាត​អ្វី្វ​ទាំងអស់ ហើយ​រាល់​ការចំណាយ ថ្លៃ​កម្មករ​លើក​ចុះ ឡើង​នគរបាល​ជា​អ្នកដោះស្រាយ​។​

​ជាមួយគ្នានេះ សមត្ថកិច្ច​បានបញ្ជាក់​ថា អ្នករក​សី​ដឹក​ចេក មិនសូវមាន​ការសហកា​រ ជាមួយ​សមត្ថកិច្ច​នោះទេ ហើយ​នៅវេលា​ម៉ោង​៨ ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៦​នេះ ម្ចាស់​ចេក បានមក​ទទួល​ផ្លែ​ចេក​ទៅវិញ​ហើយ​។​

ចំនួនអ្នកទស្សនា

    20569077

  • ថ្ងៃនេះ11471
  • ម្សិលមិញ14181
  • សប្តាហ៍នេះ11471
  • ខែនេះ126621
  • ឆ្នាំនេះ126621
  • សរុប20569077