គ្រូទាយ​កំពូល​បោក​! ចុងក្រោយ​បោក​ជនរងគ្រោះ​មួយ​គ្រួសារ ឲ្យ​តម្កល់​លុយ​១៦,០០០​ដុល្លារ កុ​ហស​ថា មាន​កំណប់​នៅក្រោម​ផ្ទះ

04-July-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ស្ត្រី​គ្រូទាយ​កំពូល​បោក​ម្នាក់ ដែល​ធ្លាប់បាន​បោក​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ នាពេល​កន្លងទៅ ទាំង​នគរបាល និង​អាវុធហត្ថ​ផងដែរ​នោះ ឥឡូវនេះ​បាន​អស់លក្ខណ៍ ក្រោយពី​មាន​អ្នកជិតខាង​ទូរស័ព្ទ​មក​សមត្ថកិច្ច​ទាន់ រួចហើយ​ចុះទៅ​ជួយ​អន្តរាគមន៍ ដោយ​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​រូបនេះ​តែម្តង នៅ​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈដែល​ស្ត្រី​គ្រូទាយ​រូបនេះ កំពុង​បោក​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​។​

​អធិការ​នគ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក យឹម សារ៉ាន់ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ មាន​ម្ដាយ និង​កូន​ពីរ​នាក់ ដោយ​ម្តាយ​ឈ្មោះ រិត​ទូច អាយុ​៥២​ឆ្នាំ មុខរបរ​លក់​បាយ និង​កូនស្រី​ឈ្មោះ សុខ ចាន់ណា អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​លក់​បាយ បាន​ទៅរក​គ្រូទាយ​ឈ្មោះ កាំ​ង​បៀ​ង ភេទ​ស្រី អាយុ ៣៥​ឆ្នាំ​រស់នៅ​ភូមិ​ប៉ប្រក​ខាងត្បូង ដោយ​ឲ្យ​គ្រូទាយ អំពី​ការងារ​រកស៊ី និង​កាល​ក់​ផ្ទះ​និង​ដី​។​
​ស្រាប់តែ​ពេល​ទៅ​ជួប​ជនសង្ស័យ ក៏​គ្រូទាយ​បោក​រូបនេះ​បាន​ប្រាប់ថា មិនបាច់​លក់​ផ្ទះ​ទេពី​ព្រោះ​ផ្ទះ​នោះ​មាន​កំណប់​។ បន្ទាប់មក​នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ ឪពុក​របស់​ជនរងគ្រោះ ឈ្មោះ កែវ ច​ន​អាយុ​៧០​ឆ្នាំ ក៏បាន​ជីក​រក​កំណប់​ខាងក្រោយ​ផ្ទះ​ដោយ​គ្រូទាយ​តំរូវ​ឲ្យ​ដាក់​លុយ​តម្កល់​ចំនួន ៧,០០០​ដុល្លារ ដោយ​តាម​អាយុ​ឪពុក​។​

​ប៉ុន្តែ​ជនរងគ្រោះ​ជីក​រក​ពុំ​ឃើញ លុះដល់​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៦ គ្រូទាយ​តំរូវ​ឲ្យ​អ្នក​ទាំងបី​នាក់​បូក​អាយុ​ទាំង​បីនាក់ គឺ​បន្ថែម​លុយ​ចំនួន ៩,០០០​ដុល្លារ​ទៀត គ្រូទាយ​បាន​ឲ្យ​ជនរងគ្រោះ បន្ត​ជីក​រក​កំណប់​នៅ​ម៉ោង ៨​ព្រឹក ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៦​នេះ ។​

​ពេល​ជីក​គ្រូទាយ​ក៏​មក ពេលនោះ​ជន​គ្រោះ​ក៏បាន​ឃើញ​រូបចំលាក់​ត្រី​រ៉ស់​ចំនួន​ពីរ ហើយ​គ្រូទាយ​បាន​ឲ្យ​ជនរងគ្រោះ​យក​រូបចំលាក់​ត្រី​ដាក់​ត្រាំ​ទឹក​អាស៊ីត ប៉ុន្តែ​ពេល​កំពុងត្រាំ​ត្រី​ក្នុង​ទឹក​អាស៊ីត ឈ្មោះ សន កែវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​បុគ្គលិក​ធ​នាគារ​ក៏​មកដល់​ឃើញបែបនេះ យល់ថា ក្រុមគ្រួសារ​ចាញ់បោក​គ្រូទាយ ក៏បាន​ប្តឹង​មក​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​តែម្តង​។​
​បច្ចុប្បន្ន​ជនសង្ស័យ​រូបនេះ​ដែល​ធ្លាប់​ចាញ់បោក​គេ​រាប់មិនអស់​នោះ ស្ថិតក្រោម​ការសាកសួរ​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕

ចំនួនអ្នកទស្សនា

    20571477

  • ថ្ងៃនេះ1761
  • ម្សិលមិញ12101
  • សប្តាហ៍នេះ13871
  • ខែនេះ129021
  • ឆ្នាំនេះ129021
  • សរុប20571477