​បញ្ជូន​ជនសង្ស័យ​ចំនួន​២​នាក់ ប្រព្រឹត្ត​ក្នុង​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ទៅ​សាលាដំបូង​ខេត្ត​

04-July-2016 | ដោយ មែន កំសត់



 ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃទី​០៣​ខែកក្កដា​ឆ្នាំ​២០១៦​នេះ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​២​នាក់ ប្រព្រឹត្ត​ក្នុង​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។​

​លោក​វរសេនីយ៍ត្រី​ភឿង ម៉ាន់​សឹង្ហ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បាន​ឲ្យ​ដឹងថា​៖ ដែល​ត្រូវបាន​ចាប់​ឃាត់ខ្លួន​ឈ្មោះ​អ៊ុក ភារ​ម្យ ហៅ ពៅ​ហៅ ពិត ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ស្នូល​ទ្រេត​៩៧ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ និង​ម្នាក់ទៀត​ឈ្មោះ ឈុំ កែប ហៅថា ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ នៅ​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

ជន​ទាំង​២​នាក់​នេះ​និង​បក្សពួក​ម្នាក់ទៀត​ឈ្មោះ​ម៉េង កុសល ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ន​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោ ភ័ណ នៅវេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០១៦ ពេល​ផឹ​ស្រា​ស្រវឹង​បានធ្វើ​សកម្មភាព​វាយយក​ម៉ូតូ​នៅ​ចំណុច​វេទិការ​ខេត្តបន្ទាយមានជ័យ ពី​ជនរងគ្រោះ​ឈ្មោះ​លួស សារ៉េត ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ដង​រុន ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ដោយ​យក​អស់​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ឌ្រី​មធុ​ន​សេ​១២៥ សេរី​២០០៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប​.​មានជ័យ​. 1C.4393 ប្រាក់​ខ្មែរ​១២​ម៉ឺន​រៀល​,​ប្រាក់​ថៃ​១០០​បាត​និង​ទូរស័ព្ទដៃ​១​គ្រឿង រួច​បាន​នាំ​បក្សពួក​ជិៈ​ម៉ូតូ​រត់គេចខ្លួន​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សិទ្ធ ឡោះ ស្នងការរង ទទួលបន្ទុក​ការិយាល័យ​កណ្តាល​នគរ​បាល​ព្រហ្ម ទណ្ឌ បាន​បញ្ជាក់ថា​៖​ក្រោយពី​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ កម្លាំង​នគរបាល​ជំនាញ ការិយាល័យ​ល័យ ព្រហ្មទណ្ឌ​កំរិតធ្ងន់ ទទួលបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក​សុក កែវ បណ្ឌិត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កម្លាំង​ជំ នា​ញ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ឈានដល់​ការចាប់​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​ចំនួន​២​នាក់ ក្នុងចំណោម​បក្សពួក​៣​នាក់ មានឈ្មោះ អ៊ុក ភារ​ម្យ ហៅ ពៅ​ហៅ ពិត​និង​ឈ្មោះ​ឈុំ កែប ហៅថា នៅវេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​០១​ខែកក្កដា​ឆ្នាំ​២០១៦ ។​

​តាម​ការសារភាព​រប​ស់ជន​សង្ស័យ​ទាំង​២​នាក់​ដែល​ចាប់​ឃាត់ខ្លួន​នេះ គឺ​ពួកគេ​បាន​សារភាពថា​ពិតជា​បានធ្វើ​សកម្មភាព​វាយយក​ម៉ូតូ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន ក្រោយពី​យក​ម៉ូតូ​បាន​ពួកគេ​បាន​ជិៈ​ម៉ូតូ​ទៅ​កាច់​ស្លាក​លេខ​ចោល​នៅ​ចំណុច​ចំការ​ស្វាយ ក្នុងភូមិ​សាស្ត្រ​ភូមិ​ទឹកថ្លា ក្រុង​សិរីសោភ័ណ រួច​បន្តដំណើរ​យក​ស្លាក​លេខ​នៅ​នោះ​ទៅ​បោះចោល​នៅ​ចំការ​ស្វាយ​១​កន្លែង​ទៀត​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​ស្នូល​ទ្រេត ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ រួចហើយ​ម៉ូតូ​គេ​បាន​យកទៅលក់​ឲ្យ​ឈ្មោះ​អោ វឿ​ម ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បន្ទាយ​ថ្មី ឃុំ​អូរ​បី​ជាន់ ក្នុងតម្លៃ​១​លាន​រៀល តែ​ឈ្មោះ​អោ វឿ​ម បានប្រគល់​លុយ​ចំនួន​៥០​ម៉ឺន​រៀល​មុន ដោយ​សន្យា​ពេល​ក្រោយ​ទើប​ឲ្យ​បង្គ្រប់​។​

​ដោយ​ផ្អែកលើ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​និង​ចម្លើយ​បំភ្លឺ​របស់​សាក្សី ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃទី​០៣​ខែកក្កដា​ឆ្នាំ​២០១៦៕

ចំនួនអ្នកទស្សនា

    20571397

  • ថ្ងៃនេះ1681
  • ម្សិលមិញ12101
  • សប្តាហ៍នេះ13791
  • ខែនេះ128941
  • ឆ្នាំនេះ128941
  • សរុប20571397