តា​ចាស់​ល្មោ​ម​តណ្ហា រំលោភ​ចៅស្រី​អាយុ​៩​ឆ្នាំ សម្រេច​ជាច្រើន​ដង ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លូន

04-July-2016 | ដោយ មែន កំសត់


​ឧ​ត្ត​រ​មានជ័យ​៖  លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រាប់ នៅ​ព្រឹក ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៦​នេះ​ថា តា​ចាស់​ល្មោ​ម​តណ្ហា ឈ្មោះ ស៊ី​ញ ចំរើន ហៅ ម៉ូ​ន អាយុ​៥៧​ឆ្នាំ រំលោភ​សេពសន្ថវៈ​លើ​ចៅស្រី របស់ខ្លួន​អាយុ​៩​ឆ្នាំ សម្រេច​ជាច្រើន​ដង នៅ​ភូមិ​ផ្អុង សង្កាត់​កូន​គ្រៀល ក្រុង​សំរោង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បន្តថា​ជនសង្ស័យ​បាន​លួងលោម​ក្មេងស្រី​រងគ្រោះ ដើម្បី​រំលោភ​បាន​៥​លើក​មកហើយ លុះ​លើកចុងក្រោយ អស់​ល័​ក្ខ នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ ទើប​ម្តាយ​ជនរងគ្រោះ​មានការ​សង្ស័យ ហើយ​បាន​សួរ​ជនរងគ្រោះ​ពេលនោះ​កូន (​ជនរងគ្រោះ​) ក៏បាន​ប្រាប់​ទៅ​ម្តាយ​ថា ខ្លួន​ត្រូវបាន តា​ម៉ូ​ន បាន​រំលោភ​ខ្លួន​ជាច្រើន​ដង  ហើយ​គំរាម​មិន​ប្រាប់​អ្នកណា​ទេ​។​

​លោក​បន្ថែមថា ក្រោយពី​ទទួលបាន​បណ្តឹង កម្លាំង​ប៉ុស្តិ៍​ក៏បាន​ស្រាវជ្រាវ​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ បាន​នៅ​ល្ងាច​ថ្ងៃ​ដ​ដែរ បញ្ជូនមក កាន់​អធិការដ្ឋាន បន្ទាប់ពី​បាន​សួរនាំ​ជនសង្ស័យ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​បែបនេះ​ពិតមែន​។​
​ប​ច្ច​ប្បន្ន​ជនសង្ស័យ កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

ចំនួនអ្នកទស្សនា

    20571387

  • ថ្ងៃនេះ1671
  • ម្សិលមិញ12101
  • សប្តាហ៍នេះ13781
  • ខែនេះ128931
  • ឆ្នាំនេះ128931
  • សរុប20571387