វិទ្យុ​ABC​ចាត់​ឲ្យ​ក្រុមការងារ យក​ឡានពេទ្យ ជួយ​ដឹក​សព​យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​តាម​ប្រពៃណី

04-July-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ កម្មករ​រោងចក្រ​១​នាក់​ដេកស្លាប់​ដោយសារ (​ខ្យល់គ​) នៅវេលា​ម៉ោង​០៦:៣០​នាទី​ព្រឹក ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៦​នេះ មាន​ករណី​យុវជន​ម្នាក់​ដេកស្លាប់​(​ខ្យល់គ​)​នៅក្នុង​បន្ទប់​ជួល​ក្នុង​ក្រុម​៥ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។
​សព​មានឈ្មោះ ដាំ ឌី​ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​បៅ​ភូមិ​ព្រែក​ធំ ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង មានមុខរ​បរជា​កម្ម​ករ​រោងចក្រ ខេ​ម​បូ​ស៊ីន ហ្វេ​ង​ជី​ង ហ្គា​មេន​,.​ខូ​អិ​ល​ធី​ឌី ក្នុង​ភូ​មុ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ។

​បើតាម​ការបកស្រាយ​បំភ្លឺ​ពី​អ្នកជិតខាង​និង​មិត្ត​ភ័ក្ត្រ​បានអោយដឹងថា​នៅវេលា​ម៉ោង​០៦:៣០​នាទី​ពួកគាត់​បានចេញ​ពី​បន្ទប់​បំរុង​ទៅធ្វើ​ការ​ដូច​សព្វដង តែ​មិន ឃើញ​សព​ឈ្មោះ ដាំ ឌី​ណា មកឈរ​ចាំ​ដូច​សព្វដង សោះ ពួកគាត់​ខំ​តេ​ក៏​តេ​មិន​ចូល ទើប​ពួកគាត់​នាំគ្នា គាស់​ប​ង្អូ​ច​យក​ដង​អំបោះ​ស្កិះ ក៏​មិន​កំរើក ទើប ពួកគាត់​ធ្វើការ​ទំ​លុះ​ទ្វារ​ទើបបាន​ដឹងថា​សព​ឈ្មោះ​ដាំ ឌី​ណា​បាន​ដេកស្លាប់​មិនដឹង​តាំងពីណា​នោះទេ ។ ក្រោយពី​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​រួចមក​ទើប​ដឹងថា​សព​ឈ្នោះ​ដាំ ឌី​ណា ដេកស្លាប់​ដោយ​ខ្យល់គ​ប្រហែល ម៉ោ​០៣:៣០​នាទី​ព្រឹក​ឈានចូល​ថ្ងៃទី​០៤​ខែកក្កដា​ឆ្នាំ​២០១៦​។

រហូតមកដល់​ម៉ោង​១០​ព្រឹក​មាន​ប្រិយមិត្ត​ទាក់ទង​មក​ស្ថានីយ៍​វិទ្យុ​ABC​អោយជួយ​។ បន្ទាប់មក​ABC​ក៏​សំរេចចិត្ត​ជួយ​គាត់ ដោយ​ចាត់​ឲ្យ​ក្រុមការងារ​ABC បង ភ​ក្កី ជា​អ្នក​បេ​ី​កឡាន យក​ឡានពេទ្យ​ABC(​ដែល​ឡានពេទ្យ​ABC​ជា​អំណោយ​របស់​ឧកញ៉ា​បណ្ឌិត ជា រតនា​) បច្ចុប្បន្ន​ក្រុមការងារ​ABC កំពង​ធ្វើដំណើរ​ជួយ​ដឹក​សព​យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​តាម​ប្រពៃណី ៕

ប្រភព៖ABC

ចំនួនអ្នកទស្សនា

    20569047

  • ថ្ងៃនេះ11441
  • ម្សិលមិញ14181
  • សប្តាហ៍នេះ11441
  • ខែនេះ126591
  • ឆ្នាំនេះ126591
  • សរុប20569047