រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លង បានឲ្យដឹងជំហានដំបូងមកថា យ៉ាងណាស់មនុស្សជាង២០នាក់បានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកដីបុកគ្នាជាមួយរថយន្តតួរីស ។
ឧបទ្ទវហេតុដែលមិនទាន់ដឹងពីមូលហេតុនៅឡើយនេះ បានកើតឡើងនៅវេលាម៉ោង២និង២៥នាទីរសៀលថ្ងៃទី០៤ កក្កដា ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ជិតវត្តស្លែង ក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ។
សេចក្តីរាយការណ៍បានបន្តថា នៅពេលនេះកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចគ្រោះថ្នាក់កំពុងកកស្ទះចរាចរណ៍ ចំណែកអ្នករបួសធ្ងន់ស្រាល សមត្ថកិច្ចកំពុងចាត់បញ្ជូនទៅសង្គ្រោះជាបន្តបន្ទាប់ ៕