ត្បូងឃ្មុំ៖បុរសអាយុ២៣ឆ្នាំម្នា ក់បានបើកបរម៉ូតូលឿនពេកក៏ភ្លាត់ស្នៀតដួលបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ផ្នែកក្បាល និងដងខ្លួនបន្ទាប់ពីជនរងគ្រោះម្នាក់នេះជិះម៉ូតូពុំបានពាក់មួក សុវត្ថិភាពហើយក៏បានស្លាប់នៅប៉ុន្មាននាទីក្រោយពេលបញ្ជួនដល់ មន្ទីរពេទ្យ។ករណីជិះម៉ូតូដួលស្លាប់ដោយជនរងគ្រោះពុំបានពាក់មួក ការពារនេះបានកើតឡើងនៅលើផ្លូវលំមួយកន្លែងស្ថិតក្នុងភូមិសួងលិច សង្កាត់សួង ក្រុងសួងកាលពីម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃទី០៤ខែកក្កដាឆ្នាំ២០១១៦នេះ ។
មន្ត្រីនគរបាលក្រុងសួងបានឲ្យដឹងថា អ្នកស្លាប់ឈ្មោះ ជា ជាតិ អាយុ ២៣ ឆ្នាំមានទី លំនៅភូមិជាងសារ ឃុំជីគរ ស្រុកត្បូងឃ្មុំ ។ បើកបរម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ និង គ្មានស្លាកលេខ គឺខូចខាតកម្រិតស្រាល។ ប្រភពនោះបានឲ្យដឹងទៀតថា ឆ្លងតាមការត្រួតពិនិត្យ និង ប្រមូលព័ត៌មានលើកន្លែងកើតហេតុ បានបង្ហាញថា ជនរងគ្រោះ ជាអ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿងលឿនបណ្តាលឲ្យជ្រុលធ្លាក់ប្រឡាយ និងសំខាន់គឺពុំបានពាក់មួកសុវត្ថិភាព៕