ពលរដ្ឋ​ប្រទះឃើញ​សព​ក្មេងប្រុស​ម្នាក់ លង់ទឹក​ស្លាប់ នៅ​ក្រុង​ប៉ោយប៉ែត

05-July-2016 | ដោយ មែន កំសត់


​បន្ទាយមានជ័យ​៖ ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ល្ងាច​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៦​នេះ បាន​ប្រទះឃើញ សាកសព​ក្មេងប្រុស អណ្តែត​ទឹកស្រះ នៅ​ចំណុច (​ដើម​ស្រល់ របស់​ក្រុមហ៊ុន​ហ្គោល​ឌិន​) ភូមិ​សាមគ្គី​មានជ័យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​។​

​គ​របាល​ការពារ​ព្រំដែន​៩១១ បាន​ឲ្យ​ដឹង ថា ក្រោយពី​ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព ក្មេងប្រុស​ខាងលើ កម្លាំង​បានធ្វើការ​ស្រាវជ្រាវ​រក​ឪពុកម្តាយ​ភ្លាមៗ សាកសព​ឈ្មោះ កក្កដា ពិសិដ្ឋ ភេទ​ប្រុស អាយុ​១០​ឆ្នាំ  ឪពុកម្តាយ រស់នៅ​មណ្ឌល​២ ស្ថិត​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល  ក្រុង​ប៉ោយប៉ែត​។​

​បើតាម​ឪពុកម្តាយ​ក្មេងរងគ្រោះ បាន​ឲ្យ​ដឹងថា ក្មេង​នេះ​បាន​បាត់​ខ្លួន​តាំង ពីថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៦ មកម្ល៉េះ ខណៈ​កុមារា​រងគ្រោះ​ខាងលើ​មកលេង​ជាមួយ​ឪពុកមារ និង​ម្តាយមីង​នៅ​ចំណុច​នេះ ហើយ​បាន​ចុះ​លេង​ទឹកស្រះ​រួច​ក៏​បាត់​ខ្លួន​តែម្តង ។​

​បច្ចុប្បន្ននេះ សមត្ថកិច្ច​បានធ្វើ​កោសល្យវិច័យ​សព​ក្មេងប្រុស មិនមាន​ស្នាក​ស្នាម​អ្វី​ពាក់ព័ន្ធ​និង​ឃាតកម្ម​ទេ សព​ក្មេងប្រុស​នេះ​ពិតជា​លង់ទឹក​ពិតប្រាកដ​មែន​។ ​សមត្ថកិច្ច​បានប្រគល់​សព​ក្មេង ទៅ​ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ចំនួនអ្នកទស្សនា

    20568117

  • ថ្ងៃនេះ10511
  • ម្សិលមិញ14181
  • សប្តាហ៍នេះ10511
  • ខែនេះ125661
  • ឆ្នាំនេះ125661
  • សរុប20568117