ស្ទឹងត្រែង៖បុរសម្នាក់បានរងរបួស ដោយសារតែផឹកស្រាជាមួយគ្នាហើយត្រូវបុរសម្នាក់ទៀតទាញយកពូថៅមកកាប់ ក្នុងទំនាស់ពាក្យសម្តីមួយ។ហេតុការណ៍នោះបានកើតឡើងនៅត្រង់ចំណុច ផ្លូវបំបែកចម្ការលើស្ថិតក្នុងភូមិអន្លង់ស្វាយឃុំអូររៃស្រុកថាឡា បរិវ៉ាត់កាលពីថ្ងៃទី៣ខែកក្កដាឆ្នាំ២០១៦។
មន្ត្រីនគរបាល ប៉ុស្តិ៍ឃុំអូររៃបានឱ្យដឹងថាជនរងគ្រោះឈ្មោះថៃម៉យអាយុ៤៣ឆ្នាំមាន ទីលំនៅភូមិអន្លង់ស្វាយឃុំអូររៃបានរងរបួសត្រង់កញ្ចឹងកផ្នែក ខាងស្តាំ។រីឯជនសង្ស័យឈ្មោះម៉ុយផលអាយុ៥៨ឆ្នាំមានស្រុកកំណើតនៅ ភូមិថ្មដាឃុំព្រែកពោធិ៍ស្រុកស្រីសន្ធរខេត្តកំពង់ចាម។បច្ចុប្បន្ន ស្នាក់នៅបណ្តោះអាសន្នក្នុងផ្ទះជាមួយជនរងគ្រោះ។
សាក្សីបាន និយាយប្រាប់សមត្ថកិច្ចថាមុនពេលកើតហេតុពួកគេទាំងពីរនាក់បានផឹកស្រា ជាមួយគ្នាក្នុងផ្ទះឈ្មោះថៃម៉យនិងប្អូនធម៌ម្នាក់ទៀតសរុបទាំងអស់ មានគ្នាចំនួន៣នាក់។លុះពេលផឹកស្រវឹងបង្កជម្លោះទាស់ពាក្សសម្តី គ្នារហូតឈានដល់មានការវាយតប់គ្នា។បន្ទាប់មកបុរសម្នាក់ឈ្មោះម៉យ ផលបានទាញយកពូថៅក្នុងផ្ទះកន្លែងផឹកស៊ីនោះកាប់ឈ្មោះថៃម៉ុយ បណ្តាលឱ្យរបួសហូរឈាម។
ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនមកសាកសួរនៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងទាក់ទង និងករណីកាប់បុរសម្នាក់ឱ្យរងរបួស។មន្ត្រីជំនាញព្រហ្មទណ្ឌស្នងការ នគរបាលខេត្តបានឱ្យដឹងថាជនបង្កដែលត្រូវសមត្ថកិច្ចឃាត់ត្រូវបញ្ជូន ទៅកាន់តុលាការខេត្តនៅថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៦នេះ៕