ភ្នំពេញ៖ក្មេងស្រីអាយុ១០ឆ្នាំ ម្នាក់ក្នុងចំណោមពីរនាក់បានស្លាប់ដោយជាប់ផុងក្នុងរណ្តៅដី ការដ្ឋានមួយនៅសង្កាត់ព្រែកលៀប។
អាជ្ញាធរបានឲ្យដឹងថា នៅវេលាម៉ោង៥រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ សពក្មេងស្រីរងគ្រោះមានឈ្មោះ វ៉ា ស៊ីវម៉ី អាយុ ១០ឆ្នាំ មានឪពុកឈ្មោះ វ៉ា និងម្ដាយឈ្មោះ វីមានស្រុកកំណើតនៅភូមិក្រាំងតាយ៉ង ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ។
ចំណែកឯក្មេងស្រី រងគ្រោះម្នាក់ទៀតដែលត្រូវបានជួយសង្គ្រោះបានភ្លាមៗនោះ មានឈ្មោះ វ៉ា ស៊ីវមួយ អាយុ ៨ឆ្នាំ ត្រូវបានសាច់ញាតិ រួមនឹងអ្នកភូមិរាវរកឃើញនៅក្នុងគំនរខ្សាច់របស់ការដ្ឋានមួយដែលមាន ទីតាំងនៅក្នុងភូមិព្រែកតាសេក សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្រោយពីនាងជាប់ផុង និងបាត់ខ្លួនរយៈពេល ២ម៉ោង។
យ៉ាងណាក៍ដោយពាក់ព័ន្ធករណីនេះ ប្រជាពលរដ្ឋទទូចទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធមេត្តាមានវិធានការ ឬក៍ស្រោវជ្រាវឲ្យបានល្អិតល្អន់ ដើម្បីផ្ដល់យុត្តិធម៌ជូនសាច់ញាតិក្មេងស្រីរងគ្រោះ ខណៈការដ្ឋានមួយនេះ មិនមានការបិទបាំងហ៊ុំព័ទ្ធ និងដាក់បំរាមឲ្យបានត្រឹមត្រូវ។
ប្រជាពលរដ្ឋនៅទីនោះបានឲ្យ ដឹងថាការដ្ឋាននោះមានការចាក់លុបបឹងដែលគេគ្រោងនឹងធ្វើផ្ទះល្វែង ហើយជាទូទៅបុរីខ្លះមិនសូវជារឹងមាំប៉ុន្មានទេ នៅពេលដែលបូមខ្សាច់ចាក់លុបបឹងនោះ ខណៈទឹកភ្លៀងបានជន់លិចម្ដងៗ៕