ផ្ទុះធុងហ្គាស ឆេះហាង PARK CAFE នៅផ្លូវត្រសក់ផ្អែម

06-July-2016 | ដោយ មែន កំសត់


ភ្នំពេញ៖ នៅប៉ុន្មាននាទីមុននេះ មានអគ្គិភ័យមួយ បានឆាបឆេះនៅក្នុងហាងកាហ្វេ យីហោ «PARK CAFE» នៅលើផ្លូវ៦៣ (ផ្លូវត្រសក់ផ្អែម) រាជធានីភ្នំពេញ ដែលបណ្តាលមកពីការផ្ទុះធុងហ្គាស ចេញពីចង្រ្កានបាយ ។ នេះបើតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ និងអ្នកដំណើរនៅកន្លែងកើតហេតុ។

នៅខណៈពេលនេះ គេសង្កេតឃើញមានរថយន្តពន្លត់អគ្គិភ័យបានទៅដល់កន្លែងកើតហេតុ និងបាញ់ពន្លត់ហើយ ប៉ុន្តែផ្សែងយ៉ាងច្រើននៅតែបន្តហុយចេញពីបន្ទប់ចង្ក្រានបាយ នៃហាង Park Café នៅឡើយ៕

 

ចំនួនអ្នកទស្សនា

    21260347

  • ថ្ងៃនេះ2031
  • ម្សិលមិញ5261
  • សប្តាហ៍នេះ28421
  • ខែនេះ33261
  • ឆ្នាំនេះ817891
  • សរុប21260347