ភ្នំពេញ៖ពិតជាសាហាវមែននៅមុននេះបន្តិច មានករណីឃាតកម្មសម្លាប់និស្សិតពេទ្យឆ្នាំទី៥ម្នាក់ ដល់ក្នុងផ្ទះបណ្តាលឲ្យដាច់ខ្យល់ ស្លាប់យ៉ាងអាណោចអាធម នៅក្នុងថ្លុកឈាម ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយមិនទាន់ដឹងមូលហេតុ។
ជនរងគ្រោះមានឈ្មោះ កែវ វុទ្ធី អាយុ២៥ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៥។ យ៉ាងណាក៏ដោយ នៅពេលនេះ កម្លាំងសមត្ថកិច្ច បាននិងកំពុងជួយអន្តរាគមន៍ និងស្រាវជ្រាវតាមចាប់ជនដៃដល់៕