ភ្នំពេញ៖ ការស្លាប់និស្សិតពេទ្យឆ្នាំទី៥ម្នាក់នៅក្នុងថ្លុកឈាម ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ ត្រូវបានអធិការនគរ បាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បញ្ជាក់ថា គឺជាអំពើអត្តឃាត ដោយជនរងគ្រោះអារកសម្លាប់ខ្លួនឯង។
លោកយឹមសារ៉ាន់បានប្រាប់«ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់និងតាមជំនាញរបស់យើងរួចមកបូករួមទាំងការបញ្ជាក់ពីការធ្វើកោសល្យវិច័យរបស់គ្រូ គឺរឿងនេះ ជាករណីធ្វើអត្តឃាត ដែលជនរងគ្រោះ អារកសម្លាប់ខ្លួនឯង ដោយមិនជាប់ពាក់ព័ន្ធ នឹងរឿងឃាតកម្មទេ»។
យ៉ាងណាក៏ដោយ លោកអធិការ មិនទាន់បានបញ្ជាក់ពីមូលហេតុ ដែលនាំជនរងគ្រោះសម្លាប់ខ្លួនឯងនោះទេ ដោយរង់ចាំការស្រាវជ្រាវបន្តទៀត។
សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ កែវ វុទ្ធី អាយុ២៥ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៥៕