យុវជន​ម្នាក់​ដើរ​ឃ្វាលគោ​ជាន់​គ្រាប់មីន​ផ្ទុះ​ដាច់​ជើងឆ្វេង​ខ្ទេច​

07-July-2016 | ដោយ មែន កំសត់

 

​​ប៉ៃលិន​៖​យុវជន​ម្នា​ក់បាន​ដើរ​ឃ្វាលគោ​ នៅក្បែរ​ជើងភ្នំ​រាំង​ដើរ​ជាន់មីន​ដែល​កប់​នៅក្នុង​ដី​បន្សល់ទុក​តាំងពី​ សម័យ​សង្គ្រាម​ក៍​ផ្ទុះឡើង​កក្រើក​ដី​បណ្តាល​ឲ្យ​រងរបួស​ដាច់​ជើង​ម្ខាង​ ខ្ទេច​។​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​ស្ថិតនៅ​ចំណុច​ភ្នំ​រាំង ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា ក្រៅ​ខេត្ត​ប៉ៃលិន​កាលពី​រសៀល​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០១៦​។​


​ ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ​ផុន​ភួ​ន​ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់នៅក្នុង​ស្រុកភូមិ​កើតហេតុ​ខាងលើ​បាន​រងរបួស​ ដាច់​ជើង​ខាងឆ្វេង​ត្រឹម​ស្មង​ខ្ទេច​។​ប្រភពព័ត៌មាន​ដដែល​បាន​បន្តថា​នៅមុន​ កើតហេតុ​ជនរងគ្រោះ​បាន​ដើរ​ឃ្វាលគោ​នៅ​ចំណុច​ភ្នំ​រាំង​រួច​ក៍បាន​ជាន់មីន​ បណ្តាល​ឲ្យ​ផ្ទុះឡើង​រង​បួស​ដាច់​ជើង​តែម្ដង​។​ក្រោយ​កើតហេតុ​អ្នកភូមិ​និង​ សមត្ថកិច្ច​បាននាំគ្នា​ជួយសង្គ្រោះ​យក រថយន្ត​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕

 

ចំនួនអ្នកទស្សនា

    20570597

  • ថ្ងៃនេះ881
  • ម្សិលមិញ12101
  • សប្តាហ៍នេះ12991
  • ខែនេះ128141
  • ឆ្នាំនេះ128141
  • សរុប20570597