ចុះ​បង្ក្រាប​ទីតាំង​លក់​ស្រា​បៀរ រំលោភ​កម្មសិទ្ធិ​ក្រុមហ៊ុន​ស្របច្បាប់

08-July-2016 | ដោយ មែន កំសត់

 

រាជធានី​ភ្នំពេញ ៖ លោក ស្រី ម៉ាក់​នី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ កក្កដា ២០១៦ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ ចុះ​ឆែកឆេរ​នៅ​ហាង​លក់​ភេសជ្ជៈ​យីហោ ៧ GOURMET របស់​ជា​ជនជាតិ​បរទេស​មួយ​កន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​ប៉ា​ស្ទើរ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ដោយ​បាន​រឹបអូស​ស្រា​បៀរ Hoegaarden និង Leffe ប្រមាណ​ជាង​២៤៨​ដប​។

ការ​ចុះ​ទៅ​ឆែកឆេរ និង​រឹបអូស​ស្រា​បៀរ​នៅ​ហាង​ជនបរទេស​ខាងលើ​នេះ លោកស្រី ម៉ាក នី ព្រះរាជអាជ្ញា​រង​បាន​មាន​ប្រសាសន៍​ថា ជា​ការ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​អ៊​ស​ខ្មែរ បាន​ប្តឹង​ម្ចាស់​ហាង​៧ GOURMET របស់​ជនបរទេស​ថា ជា​ការ​ស្តុ​ប និង​តាំង​លក់​ផលិតផល ស្រា​បៀរ Hoegaarden និង Leffe ដោយ​ខុសច្បាប់ រំលោភ​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន Auskhmer Import Export Co.Ltd.(​អ៊​ស​ខ្មែរ​)​ដែល​មានច្បាប់​អនុញ្ញាតិ​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជ កម្ម​ត្រឹមត្រូវ ។ ជាមួយ​នោះ​ដែរ​លោក​មេធាវី ខៀវ វ៉ា​ន តំណាង​ឲ្យ​ក្រុមហ៊ុន Auskhmer Import Export បាន​ថ្លែ​ប្រ​បាប់​អ្នក​សារព័ត៌មាន​ដែរ​ថា ក្រុមហ៊ុន​របស់​លោក​ត្រូវ​បាន​ក្រសួងពាណិជ្ជកម្ម ប្រគល់​សិទ្ធិ​ឲ្យ​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ នូវ​ប្រភេទ​ស្រា​បៀរ Hoengaarden និង Leffe នេះ​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៦ មក​ម្លេះ ។

លោក ខៀវ វ៉ា​ន មេធាវី​តំណាង​ក្រុមហ៊ុន​បាន​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ ក្រុមហ៊ុន ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​ប្រ​ព​ន្ធ័​នានា ដើម្បី​ឲ្យ​អ្នក​នាំ​ចូល​ស្រា​បៀរ​នេះ​បញ្ឈប់​សកម្មភាព ទាំងឡាយ​នាំ​ចូល ដោយ​ខុសច្បាប់ ។ បើ​ទោះបីជា​មានការ​ជូនដំណឹង​យ៉ាងនេះ​ក្តី ក៏​នៅ​តែ​មាន​ជនខិលខូច​បាន​លួច​នាំ​ចូល​ស្រា​បៀរ​ទាំង​ពីរ​ប្រភេទ​មក​ចែកចាយ លើ​ទីផ្សារ​កម្ពុជា​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី ក្រុមហ៊ុន Auskhmer(​អ៊​ល​ខ្មែរ​)​នេះ​ដែរ ។ ដោយ​បាន​សង្កេត​ឃើញ​មានការ​រំលោភ​បំពាន​លើ​សិទ្ធិ​ផ្តាច់មុខ​បែប​នេះ ទើប​ក្រុមហ៊ុន​ឈាន​ដល់​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ចាត់វិធានការ​ចុះ​រឹបអូស​ស្រា​បៀរ​ទាំង​អស់នេះ នៅ​តាម​ហាង​ដែល​ដាក់​តាំង​លក់​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន ។

ក្រោយ​ពី​ឆែកឆេរ និង​រក​ឃើញ​វត្ថុ​តាង​ស្រា​បៀរ​ជាង​២៤៨​ដ ប​នៅ​ហាង​ខាងលើ​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​យក​ទៅ​កាន់​ការិយាល័យ និង​បាន​នាំ​ខ្លួ ន​តំណាង ម្ចាស់​ហាង​ទៅ​សាកសួរ ។ ក្រោយ​ពី​ឆែកឆេរ​នៅ​ហាង​ជនបរទេស​ក្នុង​ខណ្ឌដូនពេញ​ហើយ កិច្ច​ប្រតិបត្តិការ​ដែល​ដឹកនាំ​ដោយ​តំណាង​អយ្យការ បាន​បន្ត​ទៅ​កាន់​ទីតាំង​មួយ​កន្លែង​ទៀត ស្ថិត​នៅផ្ទះ​លេខ​២៣៤E២៣៦A ផ្លូវ​លេខ​៤៣០ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ខាងក្រោយ សណ្ឋាគារ​អ៊ី​ន​ធើ​រ​កុង​ទី​ណ​ង់​ណា​ល់ នៅ​នោះ​ជា​ឃ្លាំង​ស្តុក​ទំនិញ​ស្រា​បៀរ​ម៉ាក Hoengaarden ប្រមាណ​ជាង​៣.១២៤​កេស និង​ទំនិញ​ច្រើន​ប្រភេទ​ទៀត ។

នៅ​ពេល​តំណាង​អយ្យការ​នាំ​សមត្ថកិច្ច​ទៅ​ដល់​ម្ចាស់​ទីតាំង​មិន​ព្រម​ បើកទ្វារ​ឲ្យ​ចូល​ពិនិត្យ​ត្រឹមត្រូវ​ទេ ដោយ​ចំណាយ​ពេលវេលា ច្រើន​ម៉ោង​តំណាង​អយ្យការ បាន​សម្រេច​ជួល​ជាង​ឲ្យ​ទៅ​កាត់់​សោ​ទ្វារផ្ទះ​(​ឃ្លាំង​)​ដើម្បី​ចូល​ ឆែកឆេរ ។ ខណៈ​ពេល​ជាង​កាត់​សោ​ទ្វារ​ទៅ​ដល់ ទើប​កម្មករ​នៅ​ខាងក្នុង​ចាក់សោ​ទ្វារ​ឲ្យ​សមត្ថកិច្ច​ចូល​ពិនិត្យ ប៉ុន្តែ​ដោយពេល​វេលា​រាប់​នូវ​ទំនិញ​ពិសេស​ស្រា​បៀរ​នាំ​ចូល​ដោយ​ខុសច្បាប់​ របស់​ក្រុម​ដើមបណ្តឹង​មាន​ច្រើន ត្រូវ​ចំណាយពេល​យូរ តំណាង​អយ្យការ​បាន​បញ្ជារ​ឲ្យ​សមត្ថកិច្ច​បិទ​ឃ្លុំបេ​ទ្វារផ្ទះ​(​ឃ្លាំង​) ​នោះ​រក្សារ​ទុក​សិន រង់ចាំ​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​ពេល​ក្រោយ ៕

 

ចំនួនអ្នកទស្សនា

    20570447

  • ថ្ងៃនេះ731
  • ម្សិលមិញ12101
  • សប្តាហ៍នេះ12841
  • ខែនេះ127991
  • ឆ្នាំនេះ127991
  • សរុប20570447