ពោធិ៍សាត់៖ ទំនាស់ពាក្យសម្តី បន្តិចបន្តួចរវាងបងប្អូនសាច់ថ្លៃក្នុងគ្រួសារមួយរហូតឈានដល់ ការកាប់សម្លាប់គ្នាដោយអំពើហឹង្សានោះត្រូវប្អូនថ្លៃបានទាញពូថៅ កាប់បងថ្លៃចំក្បាលបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យស្រុក ក្រគរ។ហេតុការណ៍នោះបានកើតឡើងនៅផ្ទះជនរងគ្រោះនិងជនសង្ស័យ ស្ថិតក្នុងភូមិអូរអញ្ចាញឃុំបឹងកន្ទួតស្រុកក្រគរខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៦ ។
ប្រភពព័ត៌មានពី មន្ត្រីនគរបាលស្រុកក្រគរ បានឲ្យដឹងថា បុរសរងគ្រោះ ដែលត្រូវប្អូនថ្លៃកាប់មួយពូថៅបណ្តាលឲ្យស្លាប់នោះ មានឈ្មោះ ឃុត ឃាង ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ ។រីឯប្អូនថ្លៃជាឃាតករមានឈ្មោះ បាន ខ្លឹម ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរបច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុ ជាមួយគ្នា។
ប្រភពដដែលបានបន្តថាជនរងគ្រោះនិងជនដៃដល់ជាបង ប្អូនថ្លៃដោយប្រពន្ធនិងប្រពន្ធជាបងប្អូនបង្កើតនឹងគ្នា។ករណី ឃាដកម្មដែលឈានដល់កាប់មួយពូថៅចំក្បាលពីក្រោយបណ្តាលឲ្យស្លាប់ បងថ្លៃនេះបណ្តាលមកពីទំនាស់ក្នុងគ្រួសារបន្តិចបន្ទួចទើបឈានដល់យក ខ្លាំងរៀងៗខ្លួន។ក្រោយពេលកើតហេតុជនដៃដល់បានរត់គេចខ្លួនបាត់ហើយ សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកមក ធ្វើបុណ្យតាមប្រពៃណី ៕