ខេត្តព្រះវិហារ ៖ អធិការដ្ឋាននគរបាលស្រុកគូលែន បានធ្វើការឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ឈ្មោះ សោម គិត អាយុ៧៤ឆ្នាំ រស់នៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន មុខរបរជាកសិករ ពីបទរំលោភសេពសន្ធវៈ លើកុមាររីរងគ្រោះអាយុ១០ឆ្នាំ មានឈ្មោះ គំ សិលា រស់នៅភូមិឃុំជាមួយជនល្មើស ។ គួរបញ្ជាក់ផងដែរថា ករណីរំលោភសេពសន្ធវៈទៅលើកុមារីរងគ្រោះនេះគឺនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ ក្រោយពីអាណាព្យាបាលកុមារីរងគ្រោះបានដាក់ពាក្យបណ្ដឹង ទើបថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ សមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន។ បច្ចុប្បន្នជនល្មើសដែលជាកញ្ចាស់បិសាចតណ្ហា ត្រូវបានសមត្ថកិច្ចស្រុកគូលេន ចាប់បញ្ជូនខ្លួនបន្ដទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធី ៕