​ព្រះចៅអធិការ​វត្ត​មួយ​អង្គ​នៅ​ខេត្ត​ស្ទឹងត្រែង​ត្រូវបាន​ នគរបាល​ឃាត់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន

09-July-2016 | ដោយ មែន កំសត់

 

 ​ស្ទឹងត្រែង​៖​ព្រះចៅអធិការ​វត្ត​មួយ​អង្គ​នៅ​ខេត្ត​ស្ទឹងត្រែង​ត្រូវបាន​ នគរបាល​ឃាត់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន​មាន​ទម្ងន់​ ប្រមាណ​ជិត​មួយ​គីឡូក្រាម​កាលពី​វេលា​ម៉ោង​១១:៣០​នាទី​ថ្ងៃ​ទី​៨​ខែកក្កដា​ ឆ្នាំ​២០១៦​។​
​    ​
​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​ព្រះចៅអធិការ​វត្ត​ មុន​ពេល​ឃាត់​កាយ​មាន​ព្រះនាម​ម៉ៃ​ ​សំអឿន​ព្រះជន្ម​៣៤​វស្សា​ ​គង់នៅ​វត្ត​  ​ខត្តិ​ញ៉ា​រាម​ហៅ​វត្ត​កណ្តាល​សង្កាត់​ស្ទឹង​ត្រែង​ក្រុង​ស្ទឹងត្រែង​។​ កម្លាំង​នគរបាល​បាន​ឆ្មក់​ឃាត់ខ្លួន​នៅក្នុង​វត្ត​ក្រោយពី​ឆាន់​បាយ​រួចហើយ យក​មក​ផ្សឹក​នៅ ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​។​ក្រោយពី​ដោះ​ស្បង់​ចីពរ​ ក្លាយទៅជា​គ្រហស្ថ​ហើយ​ជនសង្ស័យ​​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា​ខ្លួន​មិន ​បាន​ប្រព្រឹត្ត​អំពើ​ជួញដូរ​ថ្នាំញៀន​ដូច​ការចោទប្រកាន់​របស់​សមត្ថកិច្ច​ ឡើយ​។​នៅ​ថ្ងៃកើតហេតុ​ខ្លួន​កំពុង​ឆាន់​ចង្ហាត់​ពេល​ថ្ងៃត្រង់​ហើយ​មាន​បុរស ​និង​ស្ត្រី​ជនជាតិ​ឡាវ​បាន​ទំនាក់ទំនង​ជាមួយ​។

​ ជន ​នោះ​បាន​បន្តថា​ស្ត្រី​ម្នាក់​ឈ្មោះ​ចែ​ស្រី​បាន​យក​ឥ​វ៉ាន់​មក​ផ្ញើ​ជាមួយ ​ខ្លួន​ដោយ​មាន​ក្មេងប្រុស​ម្នាក់​គឺ​ជា​អ្នក​យក​មក​ទុក​ដោយ​មិន​បាន​ដឹង​ថា ​របស់​យក​មក​នោះ​គឺជា​អ្វី​ទេ​។​អតីត​ព្រះចៅអធិការ​វត្ត​បាន​បញ្ជាក់ថា​ ខ្លួន​គ្រាន់តែ​ជា​អ្នកបកប្រែ​ពី​ភាសា​ឡាវ​មក​ខ្មែរ​ហើយ​ក៏​មិន​បានដឹង​រឿង​ មាន​ថ្នាំញៀន​យក​មក​ទុក​ក្នុង​វត្ត​បែបនេះ​ដែរ​។​មុនពេល​កើតហេតុ​មាន​ ក្មេងប្រុស​ម្នាក់​បាន​យករ​បស់​ទៅ​ផ្ញើ​នៅ​ក្នុង​កុដិ​តាម​ការទំនាក់ទំនង​ គ្នា​រវាង​បុរស​និង​ស្ត្រី​ម្នាក់​ឈ្មោះ​ចែ​ស្រី​ជាមុន​។​បន្ទាប់​ពី​ឆាន់​ រួច​ដើរចូល​ទៅក្នុង​បន្ទប់​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ ដាក់​ឡាន​បញ្ជូន​ទៅកាន់​ស្នងការ​ខេត្ត​ភ្លាមៗ​។​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ ខ្លួន​នៅតែ​បដិសេធ​ថា​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ដូច ​ការចោទប្រកាន់​ពី​កងកម្លាំង​សមត្ថកិច្ច​ឡើយ​។​

​ទោះបីជា​មាន​ ការបដិសេធ ពី​ជនសង្ស័យ​យ៉ាង​ក្តី​ខាង​សមត្ថកិច្ច​និង​លោក ជា​ពេជ្រ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​អះ​អា​​ង​ថា សមត្ថកិច្ច​បាន​បើក​ការស៊ើបអង្កេត​ពាក់ព័ន្ធ​ទៅ​លើ​ព្រះចៅអធិការ​វត្ត​មួយ​ អង្គ​នេះ​ជា​ច្រើន​ខែ​មក​ហើយ​ដោយ​ជាប់​សង្ស័យ​​ថា ជួញដូរ​គ្រឿងញៀន​។​ក្រោយពី​មាន​ការស៊ើបអង្កេត​ចំណាយ​ពេល​ជា​យូរ​ខែ​មក​នោះ​ ទើប​ឈានដល់​មាន​ការឃាត់ខ្លួន​។​

​នៅ​ចំពោះមុខ​ជនសង្ស័យ​និង​ ព្រះរាជអាជ្ញា​ខេត្តស្ទឹងត្រែង​សមត្ថកិច្ច​បាន​ធ្វើ​ការពិសោធ​ន៍​បឋម​ រកឃើញថា​សារធាតុ​ញៀន​ដែល​ដកហូត​បាន​មាន​ទម្ងន់​សរុប​៩៣៦,៧​ក្រាម​បាន​ពី​ ព្រះចៅអធិការ​វត្ត​មួយ​អង្គ​នៅ​ក្រុង​ស្ទឹងត្រែង​នោះ​គឺជា​ប្រភេទ​មេតំ​ហ្វេ ​តាមី​ម្សៅ​ពណ៌​ស​ICE​ឬ​ហៅ​ថា​ម៉ា​ទឹកកក​ពិតប្រាកដ​មែន​។​

​នៅ​វេលា​ ល្ងាច​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៦​មន្ត្រី​ជំនាញ​នគរបាល​ការិយាល័យ​ ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​កំពុង​បន្ត​សួរចម្លើយ​ជនសង្ស័យ​ពាក់ព័ន្ធ​ បទល្មើស​ជួញដូរ​ថ្នាំញៀន ជិត​មួយ​គីឡូក្រាម ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ជា​បន្ត​ទៀត​៕

 

ចំនួនអ្នកទស្សនា

    20569467

  • ថ្ងៃនេះ11861
  • ម្សិលមិញ14181
  • សប្តាហ៍នេះ11861
  • ខែនេះ127011
  • ឆ្នាំនេះ127011
  • សរុប20569467