​សមត្ថកិច្ច​ស្រុក​ស្អាង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​បួន​នាក់​ពាក់ព័ន្ធ​ករណី​ល្បែង​បៀរ​អាប៉ោង​

10-July-2016 | ដោយ មែន កំសត់

​កណ្តាល​៖​កម្លាំង​នគរបាល​ស្រុក​ស្អាង​បាន ​ចុះ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​បួន​នាក់​ពាក់ព័ន្ធ​ករណី​បៀរ​និង​អាប៉ោង​ ដែល​ក្រុម​ជននេះ​បាន​ប្រព្រឹត្ត​ល្បែងស៊ីសង​ស្ថិតនៅ​ចំណុច​ក្រោយ​ផ្ទះ​ឈ្មោះ ម៉ៅ​វិបុល​ក្នុងភូមិ​ព្រែ​កតា​ព្រីង​ឃុំ​សិត្បូ​ស្រុក​ស្អាង​ខេត្តកណ្តាល​ កាលពី​ល្ងាច​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៦​។​

​មន្ត្រីនគរបាល​បាន​ ឲ្យ​ដឹងថា​ក្រុម​ជនសង្ស័យ​លេងល្បែង​ស៊ីសង​បៀរ​និង​អាប៉ោង​ខុសច្បាប់​ដែល​ សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​ឈ្មោះ​ម៉ៅ វិបុល​អាយុ ៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​បន្លែ​ឈ្មោះ ឃ​ន វ៉ាន់​នី ភេទ​ស្រី អាយុ ៤២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​បន្លែ (​ត្រូវជា​ប្រពន្ធ​ឈ្មោះ ម៉ៅ វិបុល​)
​ឈ្មោះ អេ​ម សំអាត ភេទ​ប្រុស អាយុ ៤១​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​រត់​ម៉ូតូ​កង​បី​(​មេ​បាញ់អាប៉ោង​)​អ្នក​ ទាំងបី​ខាងលើ​មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល​។​ឈ្មោះ ឈុន ឡៃ ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សន្តិសុខ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ទន្លាប់ ឃុំ​ពោធិ៍​រំចាក ស្រុក​ព្រៃកប្បាស់ ខេត្តកណ្តាល​។​

​មន្ត្រី​ដដែល​បាន​បន្តថា​នៅ​ ថ្ងៃកើតហេតុ​ក្រោយពេល​ទទួលបាន​ព័ត៌មាន​ថា​មាន​សកម្មភាព​លេងល្បែង​ស៊ីសង​ នៅក្រោយ​ផ្ទះ​ឈ្មោះ​ម៉ៅ​វិបុល​ស្ថិត​ភូមិ​ព្រែក​តា​ព្រីង​ឃុំ​សិត្បូ​ សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​បាន​ទៅដល់​កន្លែងធ្វើការ​បង្ក្រាប​ ល្បែងស៊ីសង​និង​ឃាត់ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​តែម្តង​។​

មន្ត្រី ​ដដែល​បាន​បន្តថា​វត្ថុតាង​រួមមាន​មេអាប៉ោង​ចំនួន​ពីរ​ចាន​អាប៉ោង​ចំនួន​មួយ ​គំរប​អាប៉ោង​ចំនួន​មួយ​កំរាល​ក្រាល​ចាក់​អ​ប៉ោង​ចំនួន​មួយ ក្រដាស់​លេខឆ្នោត​មួយចំនួន​និង​ប្រាក់​ចំនួន​៣២៥.០០០​រៀល​។​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី ​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

 

ចំនួនអ្នកទស្សនា

    20569947

  • ថ្ងៃនេះ231
  • ម្សិលមិញ12101
  • សប្តាហ៍នេះ12341
  • ខែនេះ127491
  • ឆ្នាំនេះ127491
  • សរុប20569947