ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាល ចាប់បានម្នាក់ ពាក់ព័ន្ធ ការបាញ់សម្លាប់លោក កែម ឡី ក្រោយកើតហេតុភ្លាមៗ ដោយសារតែឃើញអាវប្រឡាក់ឈាម ហើយជនសង្ស័យបានសារភាពថា មូលហេតុគឺលោក កែម ឡី ជំពាក់លុយ៣០០០ដុល្លារមិនសង។ជនសង្ស័យសារភាពថា ខ្លួនឈ្មោះ ជួប សម្លាប់ អាយុ៣៣ឆ្នាំ ជាជាងបាញ់ថ្នាំនៅប្រទេសថៃ។នៅពេលនេះជនសង្ស័យស្ថិតក្រោមការសួរនាំពីសមត្ថកិច្ចនៅឡើយករណីបាញ់ប្រហារនៅស្តារម៉ាត ស្តុបបូគោ អ្នកស្លាប់គឺលោក កែម ឡី.។
លោក ហ៊ាង ថារ៉េត អធិការរងខណ្ឌចំការមន បានថ្លែងថា ករណីបាញ់ប្រហារនៅស្តារម៉ាត ស្តុបបូគោ អ្នកស្លាប់គឺលោក កែម ឡី។
នៅពេលនេះ កម្លំាងសមត្ថកិច្ច កំពុងអន្តរាគមន៏ ហើយជនសង្ស័យត្រូវឃាត់ខ្លួនបានភ្លាមៗ ។
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាល ចាប់បានម្នាក់ ពាក់ព័ន្ធ ការបាញ់សម្លាប់លោក កែម ឡី ក្រោយកើតហេតុភ្លាមៗ ដោយសារតែឃើញអាវប្រឡាក់ឈាម ហើយជនសង្ស័យបានសារភាពថា មូលហេតុគឺលោក កែម ឡី ជំពាក់លុយ៣០០០ដុល្លារមិនសង។
ជនសង្ស័យសារភាពថា ខ្លួនឈ្មោះ ទិត សំអុល ហៅក្រៅ ជួប សម្លាប់ អាយុ៣៣ឆ្នាំ ជាជាងបាញ់ថ្នាំនៅប្រទេសថៃ។នៅពេលនេះ ជនសង្ស័យ ស្ថិតក្រោមការសួរនាំពីសមត្ថកិច្ចនៅឡើយ៕