ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាល ចាប់ខ្លួនបានភ្លាមៗក្រោយការបាញ់សម្លាប់លោកកែម ឡីហើយជនសង្ស័យបានសារភាពថា មូលហេតុគឺលោក កែម ឡី ជំពាក់លុយ៣០០០ដុល្លារមិនសង។
ដោយកំពុងស្ថិតក្រោមការសួរនាំពីសមត្ថកិច្ចនៅឡើយ ជនសង្ស័យសារភាពថា ខ្លួនឈ្មោះ ជួប សម្លាប់ អាយុ៣៣ឆ្នាំ ជាជាងបាញ់ថ្នាំនៅប្រទេសថៃ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់អ្នកកាសែតឲ្យដឹងថាលោកកែមឡី ត្រូវឃាតករបានបាញ់ប្រហារជាច្រើនគ្រាប់នៅស្តារម៉ាតម្តុំស្តុប បូគោបណ្តាលឲ្យស្លាប់ភ្លាម។តែក្រោយមកជនស្ស័យត្រូវបានចាប់ខ្លួននៅ ចំណុចវត្តស្វាយអំពែដែលព្រឹត្តិការណ៍អំពើឃាតកម្មនោះបានកើតឡើង នៅក្នុងខណ្ឌចំការមនកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
សាក្សីបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញ ជនរងគ្រោះជិះរថយន្តឡិចស៊ីសពណ៌សមួយគ្រឿងចូលមកញាំអីនៅក្នុង ស្តារម៉ាតជិតស្តុបបូកគោ។មួយសន្ទុះក្រោយមកក៍ឮស្នូរកាំភ្លើងជា ច្រើនគ្រាប់បានបាញ់សំដៅទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់នៅ កន្លែងកើតហេតុ។ជនរងគ្រោះត្រូវបានគេស្គាល់គឺលោកកែមឡីអ្នកសឹក្សា សង្គមឬអ្នកវិភាគឯករាជ្យ។ប៉ុន្តែក្រោយពីបាញ់ប្រហារជនរងគ្រោះរួច សមត្ថកិច្ចបានស្រាវជ្រាវភា្លមៗដែរបានតាមចាប់ជនសង្ស័យម្នាក់នៅ ចំណុចវត្តស្វាយអំពែនិងនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាល រដ្ឋបាលទន្លេបាសាក់ ។
ទាក់ទិននឹងករណីឃាតកម្មលើជនស្លូតត្រង់ នេះសមត្ថកិច្ចគ្រប់ជំនាញកំពុងស្រាវជ្រាវស៊ើបអង្កេតបន្តដើម្បីរក មូលហេតុពិតនិងបក្ខពួក៕