ត្បូងឃ្មុំ៖មានករណីផ្ទុះគ្រាប់ បន្សល់ពីសម័យសង្គ្រាមដោយអ្នកភូមិបានរើសគ្រាប់មិនស្គាល់ប្រភេទ នោះដាក់លើដំបូកចោលតែត្រូវក្មេងប្រុសយកមកលេងបណ្តាលឲ្យផ្ទុះ ស្លាប់ពីរនាក់របួសធ្ងន់ម្នាក់។ហេតុការណ៍នោះបានកើតឡើងនៅខាងត្បូង ភូមិដាំអំពិលឃុំជាំស្រុកមេមត់ខេត្តត្បូងឃ្មុំកាលពីម៉ោង៨,៣០នាទី ថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦។
មន្ត្រីនគរបាលបានឲ្យដឹងថា សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលជាំក្រោយពីទទួលព័ត៌មានអកុសលមួយទាក់ទិន ការផ្ទុះគ្រាប់មិនស្គាល់ប្រភេទបានសម្លាប់ក្មេងពីរនាក់និងរងរបួស ម្នាក់រួចមកកម្លាំងបានចុះដល់ចំណុចកើតហេតុ។មន្ត្រីដដែលបានបន្តថា ក្មេងប្រុសរងគ្រោះចំនួនបីនាក់ឈ្មោះសំអាតសាតអាយុ១៣ឆ្នាំ(ស្លាប់ ),ឈ្មោះសំអាតសីហាអាយុ៦ឆ្នាំ(ស្លាប់),និងឈ្មោះផាងផាន់នីង អាយុ១៤ឆ្នាំរងរបួសធ្ងន់ធ្ងរត្រូវគេបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក មេមត់។
មន្ត្រីដដែលបានឲ្យដឹងទៀតថាមុនកើតហេតុក្មេងទាំងបីនាក់ បានដើរលេងក្នុងចម្ការរបស់ឈ្មោះមឿនហឿនក៍ប្រទះឃើញគ្រាប់នោះដែល អ្នកភូមិគេរើសទៅដាក់ចោលលើដំបូកមួយហើយបានយកមកលេងស្រាប់តែផ្ទុះ តែម្តង៕